
សង្គម
លោក យិន ហេង ហៅ ចំប៉ីខ្មៅ កាលពីឆ្នាំ២០១៩ ធ្លាប់បានចូលសាលាដំបូងរាជធានីភ្នំពេញ និងពន្ធ-នា-គារ ដោយត្រូវបានតុ-លា-ការបានចោ-ទប្រកាន់ពីប-ទ «ញុះ-ញ-ង់ឲ្យមានការរើ-សអើ-ង» ហើយក៏ត្រូវបានអនុវត្តន៍ទោ-សរួចហើយដែរ។
ក្រោយត្រឡប់ចូលមករស់នៅក្នុងសង្គមវិញ លោកបានសាងសេចក្ដីល្អជាច្រើនផងដែរ ដូចគេថាដឹងខុសចេះកែ គឺជាមនុស្សដែលប្រសើរ សម្រាប់សង្គមជាតិ និងមហាជនរាប់អាន ។
កាលពីម្សិលមិញថ្ងៃទី ២៧ ខែកក្កដា ឃើញលោកបានចែករំលែករូបចាស់ឡើងវិញកាលនៅតុ-លា-ការ និងលើកឡើងថា ថ្ងៃណាមួយលោកនឹងដើរចូលមកទីនេះម្ដងទៀត អានមួយឃ្លានេះចង់ស្រងាកចិត្តចំពោះលោក ប៉ុន្តែមិនមែនចូលមកដែលខុសច្បា-ប់នោះទេ គឺលោក ចូលមកក្នុងនាមជាអ្នកច្បា-ប់ទេ។
ចំប៉ីខ្មៅលើកឡើងថា៖ «ជឿជាក់ ជំនឿចិត្ត ថ្ងៃណាមួយខ្ញុំដើរចូលទីនោះម្ដងទៀតក្នុងនាមអ្នកច្-បាប់ ហេតុអ្វីត្រូវបោះបង់ក្ដីស្រម៉ៃ បើវាមិនមែនជាក្ដីស្រម៉ៃឱបព្រះច័ន្ទផង»
ពិតណាស់មិនមែនជាការស្រមៃដែលមិនអាចទៅរួចទេ បើយើងមិនបោះបង់ក្ដីស្រម៉ៃនេះ ជឿថានឹងសម្រេចថ្ងៃណាមួយមិនខាន ខណៈមុនពេលលោកត្រូវបានចោទប្រកាន់ លោកក៏ជានិស្សិតរៀនផ្នែកនីតិសាស្ត្រឆ្នាំទី៣ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចផងដែរ។