កកស្ទះរាប់រយគ្រឿងនៅភ្នំដិន អាជ្ញាធរថាខាងវៀតណាមរឹតបណ្ដឹងវិធានសុខាភិបាល ឯឈ្មួញថាបែបនេះវិញ

សង្គម

ហ្វឺសញូសអាស៊ី

កកស្ទះរថយន្តដឹកស្រូវរាប់រយគ្រឿងនៅច្រកទ្វារអន្តរជាតិភ្នំដិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាកែវ៖ រថយន្តដឹកស្រូវរាប់រយគ្រឿង ដែលត្រូវដឹកយកទៅប្រទេសវៀតណាម មានការកកស្ទះខ្លាំងរយៈពេល ២ថ្ងៃហើយ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ២ ច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១នេះថា បញ្ហាកកស្ទះខាងលើនេះគឺដោយសារមកពីខាងភាគីវៀតណាម រឹតបន្តឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការដឹកជញ្ជូនចេញ ឬចូល គឺមានការកំណត់ចំនួនរថយន្តច្បាស់លាស់ យ៉ាងណាលោកអភិបាលស្រុក ក៏បានធ្វើការទាក់ទងតាមទូរស័ព្ទផ្ទាល់ផងដែរ ទៅអភិបាលស្រុកទិនបៀង ប្រទេសវៀតណាម ដោយគេទទួល និងយកសំណើរជួយសម្រួលការងារទៅថ្នាក់ដឹកនាំខេត្ត អានយ៉ាងដើម្បីដោះស្រាយបញ្ហានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងនេះក្ដី ដោយឡែកបើតាមប្រភពពីក្រុមអ្នកបើកឡានដឹកស្រូវ ថាករណីកកស្ទះឡាន ដឹកស្រូវនេះ គឺដោយសារការដណ្តើមគ្នា ជ្រេចូលលក់ស្រូវឲ្យឈ្មួញតាមខ្សែស្រឡាយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី ប៉ុស្តិ៍ខ្មែរអេស៊ា

@FirstNewsAsia