
សង្គម
ភ្នំពេញ៖ កាលពីថ្ងៃទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានព្រ-មា-នថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ_
ប៉ុន្តែក្រសួងថាតែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ តែយ៉ាងណា នៅថ្ងៃទី២៧ ខែកក្កដា នេះទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានឡើងខ្លាំងក្នុង១យប់កម្ពស់ជិត១ម៉ែត្រ។
នេះបើតាមមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបាន បញ្ជាក់នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១នេះថា ស្ថានភាពកំពស់ទឹកទន្លេមេគង្គបានឡើងខ្លាំងក្នុង១យប់ដល់កំពស់ជិត១ម៉ែត្រ។
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានឡើងកម្រិត៨,០៤ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,៩៨ម៉ែត្រ កំពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំកន្លង ទៅទឹកមានកំពស់៤,៣០ម៉ែត្រប៉ុណ្ណោះ។
ដោយឡែកបើយោងតាមការព្យាការណ៍រយះពេល៣ថ្ងៃរបស់ក្រសួងធនធានទឹកវិញ គឺទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ដែលនៅផ្នែកខាងលើខេត្តកំពង់ចាមគឺបានបន្តឡើងរហូតដល់ថ្ងៃ២៩ខែ កក្កដា ហើយខេត្តកំពង់ចាមនឹងបន្តឡើងមកវិញដល់ថ្ងៃទី២៩កក្កដាដូចគ្នា។
ហើយ នៅថ្ងៃទី២៨ ខែកក្កដា ទឹកទន្លេមេគង្គហក់ឡើងខ្លាំង ដល់កម្ពស់៩,៥២ម៉ែត្រ ហើយកំណាត់ផ្លូវបេតុងជន់លិចមិនអាចធ្វើដំណើរបានសូមទស្សនាវីដេអូខាងក្រោម៖ ។


