មូលហេតុដែលអគ្គិភ័យឆេះរាលដាលដល់ហាងពីរកន្លែងជាប់គ្នានេះ និងជាប់គាំងមនុស្សពីរនាក់ (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ អគ្គីភ័យកំពុងឆាបឆេះហាងពីរជាប់គ្នា កាលពីវេលាម៉ោង០១ យប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០៣១ នៅចំណុចផ្ទះហាងលក់តែគុជ និងហាងលក់នំ នៅតាមបណ្ដោយផ្លូវ ២៨៩ ខាងជើងផ្សារ៧ មករា ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីខាងលើនេះមានមនុស្សចំនួន២នាក់ បានជាប់គាំងនៅក្នុងហាងតែគុជ ខណៈដែលបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីចេញពីទូរ អេធីអ៊ឹម ខាងមុខហាង។

បើតាមប្រភពពីបុរស ជាសន្តិសុខយាមនៅហាងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគាត់ឃើញមានឆ្លងចរន្តអគ្គិសនី ចេញពីទូរ អេធីអ៊ឹម ដែលនៅចំណុចមុខហាង រួចចេញជាអណ្តាតភ្លើងឆេះរាលដាលដល់ហាងលក់តែគុជ និងហាងលក់នំដែលនៅជាប់គ្នាហ្នឹងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញហេតុការណ៍នេះរូបគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ដោយអស់ទឹកជាច្រើនឡាន និងប្រើពេលវេលាជិតមួយម៉ោងទើបបានរលត់ទៅវិញជាស្ថាពរ នៅថ្ងៃខែឆ្នាំដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីកម្លាំងសមត្ថកិច្ច និងកម្លាំងពន្លត់អគ្គីភ័យបាញ់ពន្លត់រួចរាល់រួចហើយ បាននាំគ្នាកាត់សោរទ្វារហាងតែគុជដើម្បីជួយសង្គ្រោ​ះមនុស្សចំនួន២ នាក់ដែលបានជាប់គាំងនៅក្នុងហាងតែគុជ ឲ្យរួចផុតពីគ្រោះអគ្គីភ័យនេះ ដោយសំណាងល្អជ.ន.រ.ង.គ្រោ​ះទាំងពីរនាក់មិនមានរ.ងរ.បួ.ស.ក្នុងករណីអគ្គី.ភ័.យនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានប្រាប់ថាករណីអ.គ្គិ.ភ័.យខាងលើនេះ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី និងបណ្ដាលឱ្យរងការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួន ចំណែកទូរATM ត្រូវបានរងការខូចខាតស្ទើរទាំងស្រុង និងមនុស្ស ២នាក់ដែលជាប់គាំងនៅខាងក្នុងត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល៕ សូមទស្សនាវីដេអូខាងក្រោម៖

@FirstNewsAsia