
សង្គម
វីដេអូមួយត្រូវបានបង្ហោះដោយសារព័ត៌មាន ទាក់ទងនឹងការច-រា-ច-រនៅលើដងវិថី រហូតឈានដល់អ្នកបើកបរមានការតឹងសរសៃកដាក់គ្នា ក្រោយម្នាក់ៗគិតថាត្រូវរៀងៗខ្លួន ជាហេតុធ្វើឲ្យម្ខាងយល់ថាត្រូវ ទាំងខ្លួនខុសពីច្បា.ប់ច-រា-ច-រផ្លូវគោក។
ការតឹងសរសៃកនេះ គឺដំបូងផ្ដើមចេញពីការវ៉ាជែងគ្នា ដោយឡានពណ៌ស (ក្នុងវីដេអូ) វ៉ានៅគន្លងខាងស្ដាំ រហូតទៅមុខទៀតក៏បាំងដោយរថយន្តកុងតឺន័រនៅគន្លងខាងស្ដាំ ប៉ុន្តែរថយន្តខាងក្រោយនេះគឺបានអែប ប្ដូរមកគន្លងខាងឆ្វេងហើយ_
រួចបន្តតាមក្រោយរថយន្តលុចស្សីស ស្រាប់តែរថយន្តពណ៌សខាងលើ ស្រាប់តែវ៉ាឆ្លងគន្លងភ្លាមៗ ទោះរថយន្តក្រោយព្យាយាមស៊ីផ្លេក៏នៅតែឆ្លង ធ្វើឲ្យមានការប៉ះគ្នាខាងមុខបន្តិច ទើបរថយន្តខាងក្រោយព្យាយាមតាមកាក់ឡានពីមុខ។
ស្រាប់តែពេលឈប់ រថយន្តពណ៌សដែលវ៉ាឆ្លងគន្លងនោះថា «អាណាមុខ អាណាក្រោយ»។ តើបងប្អូនវិញយល់យ៉ាងណាដែរចំពោះករណីនេះ សូមទស្សនាវីដេអូខាងក្រោម៖?
មានប្រិយមិត្តយើងចូលខមិនផងដែរថា ឆាយ៖ អ្នកបើកបរមួយចំនួនធំសព្វថ្ងៃគឺមិនយល់អំពីរឿងផ្លាស់ប្តូរគន្លងទាល់តែសោះ ក្នុងការគិតរបស់គាត់អោយតែក្បាលឡាននៅមុខមុនគឺអាចមានសិទ្ធិផ្លាស់ប្តូរគន្លងបានភ្លាមៗហើយ។
ការគិតបែបនេះគឺខុសទាំងស្រុង ការផ្លាស់ប្តូរគន្លងគឺត្រូវអោយសញ្ញាទៅខាងក្រោយយ៉ាងតិចក៏២០ម៉ែត្រពីគ្នាដែរថាយើងនិងផ្លាស់ប្តូរគន្លង។
កុំភ្លេចថាការផ្លាស់ប្តូរគន្លងប្រៀបដូចជាការបត់ឡានទៅឆ្វេងឬស្តាំអីចឹង ត្រូវផ្តល់សញ្ញាយ៉ាងតិច២០ម៉ែត្រ(ក្នុងក្រុង) ព្រោះវាអាចបង្ករគ្រោះថ្ន.ាក់បានដូចគ្នា។
ឯអ្នកខ្លះទៀតថា រឿងតិចតួចណាស់ អត់បានអត់ទៅ ខ្ជិលនាំរឿង នេះហើយជាវប្បធម៌ដែលមិនអាចលុបបំបាត់បានចំពោះអ្នកដែលបើកបរមិនគោរពច្បា.ប់ មិនគោរពគ្នា មិនមានសីលធម៌ ។ មានមួយហ្នឹងហើយទើបចែករំលែកដាស់សតិខ្លះដើម្បីអោយជាគំរូដល់អ្នកក្រោយៗ ប្រជាពលរដ្ឋដែលមានបណ្ណបើកបរប៉ុន្មានលាននាក់?
ហើយបើចរិតបែបនេះតែទាំងអស់នោះវានឹងលែងក្លាយជារឿងតូចតាចហើយ ភ្ញាក់ឡើង សម័យអីទៅហើយ កុំផ្ញើចរិតថោ.ក.ទា.បនិងកិត្តិយសកេរ្តិ៍ឈ្មោះដាក់នៅលើដងវិថីអោយគេជេ.រប្រ.មា.ថ.ថ្វី។




