
សង្គម
មិនមែនជារឿងថ្មីទេ ពាក់ព័ន្ធនឹងតារាចម្រៀងពេជ្រ សោភា ដែលកន្លងមកព័ត៌មានស្រុក បានធ្វើការចុះផ្សាយនូវការសង្ស័យថា ពេជ្រ សោភា ទំនងជាមានការកូនស្រីម្នាក់ រស់នៅផ្ទះជាមួយនាងរៀងរាល់ថ្ងៃទៀតផង។
ទោះជាយ៉ាងណា តារាចម្រៀង ពេជ្រ សោភា នៅតែបន្តធ្វើឲ្យមហាជនមានមន្ទិលនៅឡើយពាក់ព័ន្ធនឹងរឿងខាងលើនេះ ខណៈសមីខ្លួនមិនដែលទទួលស្គាល់នោះឡើយ។
នៅថ្ងៃទី ២៨ ខែកក្កដា នេះ ពេជ្រ សោភា ក៏បានស៊ែរ គណ.នីហ្វេប៊ុក ឈ្មោះLibra ដែលគេសង្ស័យជាកូនស្រីរបស់នាងនោះហើយបែរជាសរសេររៀបរាប់យ៉ាងនេះថា៖
«គេថាគាត់កូនខ្ញុំ សំណាងដែរចឹងមានកូនធំស្រាប់ ចង់ដឹងឆាតសួរណា និយាយមួយចុះមុខដូចគ្នាម៉ង ខ្ញុំនៅកូនពៅមួយទៀតចាំផុសតាមក្រោយ លក់កូនបងអោយដាច់សិន រស់តាមបេះដូងរីករាយ Libra»
ស្រាប់តែនាល្ងាចថ្ងៃដដែលនេះ តារាដដែលនេះបានបញ្ជាក់ច្បាស់ៗម្ដងទៀតថា «ចង់ប្រាប់ថាខាងស្រីជាក្មួយប្រសារ ពូរាជ ក្មួយពូរាជ គូដណ្តឹង ក្មួយស្រីខ្ញុំ ចាស់ទំដឹងលឺណាអ្នកអើយ ក្មួយស្រលាញ់ក្មួយ»















