
សង្គម
រូបភាពពីរសន្លឹកដែលបង្ហោះដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យប្លែកមួយ ហាក់ដូចជារូបគំនូរ ដែលមានថ្មដុះចេញ ដូចជារូបសត្វ និងមើលទៅហាក់ដូចជាផូស៊ីល សត្វអណ្ដើក ពង្រូល ឬក្រពើជាដើម អមដោយទេសភាពធម្មជាតិខៀវស្រងាត់ ស្រស់បំព្រង គួរឲ្យចង់គយគន់។
រដ្ឋមន្ត្រីយើងមិនបានរៀបរាប់អ្វីច្រើនទេ គ្រាន់តែសរសេរថាជា ភ្នំទ័ពជាង ឧទ្យានជាតិជួរភ្នំក្រវាញ ។
បើតាមភ្នំពេញប៉ុស្តិ៍ ភ្នំទ័ពជាង ស្ថិតនៅភាគនិរតីនៃតំបន់ជួរភ្នំក្រវាញដែលធ្លាប់រងនូវការបំផ្លាញព្រៃឈើពីសំណាក់អ្នកភូមិ ពេលនេះបានប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់ការបោះជំរំ លេងទឹកធ្លាក់ ដើរព្រៃ ស្ទូចត្រី ចាប់ឈ្លើង និងមើលសត្វជាដើម។
បើនៅលើភ្នំទ័ពជាង នាពេលព្រឹកព្រលឹម ចាប់ផ្ដើមឡើងនៅម៉ោង ៥:៣០ ព្រឹក យើងនឹងអាចគយគន់ពពកពណ៌សក្បុសគ្របដណ្ដប់លើភូមិ និងដំណាំយ៉ាងស្រស់ស្អាត ហើយបើយើងឡើងលើ យើងបានឃើញនូវទិដ្ឋភាពពពកជាច្រើនដំណាក់តាមជម្រាលភ្នំ។






