
សង្គម
តំបន់ជាប់មាត់សមុទ្រ និងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ខេត្តកំពតនឹងក្លាយជាក្រុងមាត់សមុទ្រថ្មីមួយ ដោយកាលពីដើមឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ។
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ បានចេញអនុក្រឹត្យ ១ សម្រេចបង្កើត «ក្រុងបូកគោ» នៃខេត្តកំពតដោយកាត់យកឃុំបឹងទូក កោះតូច និងឃុំព្រែកត្នោត ពីស្រុកទឹកឈូឱ្យទៅស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល «ក្រុងបូកគោ» ចំណែកទីតាំងរដ្ឋបាលក្រុងបូកគោនឹងស្ថិតក្នុងសង្កាត់បឹងទូក។
រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យតែងតាំង លោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ នៃខេត្តកំពត ដែលទើបនឹងបង្កើតថ្មីៗ។ សូមអានពិស្តារខាងក្រោម៖





