
សង្គម
នៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី ៣០ កក្កដានេះ ស្ត្រីម្នាក់ ដែលប្រើប្រាស់គណនីឈ្មោះ សេង ម៉ូលីនី ដែលជាពិធីការិនីទូរទស្សន៍ថោន បានបង្ហោះវីដេអូទាំងទឹកភ្នែកស្រែកដង្ហើយឲ្យក្រុមគ្រូពេទ្យ នៅពហុកីឡាដ្ឋានអូឡាំពិក ជួយសង្គ្រោះជីវិតឪពុកខ្លួនផង ខណៈឪពុកពិបាកដកដង្ហើមខ្លាំង។ ដោយរៀបរាប់ថា៖
«ពុករបស់ខ្ញុំឈ្មោះ សេង គ្រី សម្រាកព្យាបាលនៅអូឡាំពិក គ្រែF 091 សូមមេត្តាដល់ក្រុមគ្រូពេទ្យទាំងអស់ជួយពុកខ្ញុំផង សូមលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅមណ្ឌលព្យាបាលកូវីដ អូឡាំពិក ជួយអន្តរាគមន៍ ពុករបស់ខ្ញុំផង
ពេលនេះគាត់ពិបាកដកដង្ហើមខ្លាំង ពុកខ្ញុំចូលសម្រាកព្យាបាលតាំងពីថ្ងៃទី១៧ខែ៧ឆ្នាំ២០២១ពុកទៅដំបូងដើរបានពេលនេះគាត់ពិបាកក្នុងខ្លួនណាស់ នាងខ្ញុំសូមសំណូមពរដល់លោកគ្រូពេទ្យតអ្នកគ្រូពេទ្យជួយពុកខ្ញុំ ពុកខ្ញុំសម្រាកនៅអាគាF091
ខ្ញុំបានចូលរួមកិច្ចការសង្គមច្រើនណាស់កន្លមក សង្ឃឹមថាផលបុណ្យដែលខ្ញុំបានសាង ជួយឃុំគ្រងពុករបស់ខ្ញុំ ជួយស៊ែរអោយពួកគាត់បានឃើញផង ខ្ញុំពិបាកក្នុងខ្លួនណាស់ ខណៈក្នុងនាមជាកូនដែលមិនបាននៅក្បែរមើលថែពុក។»
យ៉ាងណានៅថ្ងៃដដែលនេះ គឺសោកស្ដាយណាស់ ម៉ោង១កន្លះពុករបស់គាត់ បានផុតដង្ហើមហើយ សូមចូលរួមរំលែកទុក្ខផង!








