
សង្គម
នារីម្នាក់បានស្រែកយំដង្ហើយហៅម្ដាយ តែម្ដាយមិនឮទេ យំរហូតស្ទើរតែខ្សោះអស់ពីខ្លួន លុតជង្គង់ ឲ្យម្តាយឲ្យត្រឡប់មកវិញ ខណៈក្រុមគ្រូពេទ្យកំពុងតែរុំស-ព ដើម្បីត្រៀមដឹកយកចេញទៅបូ-ជា។
ហេតុការដ៏សង្វេកនេះ ត្រូវបានបង្ហោះដោយគ-ណ-នីហ្វេប៊ុក Chorm Lv នៅរសៀល ថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១ ស្រុកកំចាយមារ ខេត្តព្រៃវែង។
បើតាមសម្តី អ្នកដែលថតវីដេអូខាងលើ បានឲ្យដឹងថា ស្រ្តីដែលជាម្តាយស្លា.ប់នោះគឺទើបតែចូលពេទ្យថ្មីៗនេះឯង ដែលជារឿងដែលគួរស្រណោះ និងសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់មនុស្សដែលខ្លួនគោរព ស្រលាញ់ ទៅដែលគ្មានថ្ងៃវិលនឹងវិលត្រឡប់។
បន្ទាប់ពីបងប្អូនបានហេតុការណ៍នេះហើយ តើលទ្ធផលចុងក្រោយអ្នកណាជាអ្នកទទួល?
អ៊ីចឹងសូមមេត្តាកុំគិតថាគេរិតត្បិតសេ-រី-ភាព យើងរស់ យើងនៅមានការងារ យើងនៅមានចំណូលទទួលទាន គឺអាចចាត់ទុកបានថា យើងមានសំណាងខ្ពស់ហើយ ។
សូមបងប្អូនកម្មករនិយោជិតយើងរួមគ្នាក្នុងកាលៈទេសៈដ៏តានតឹងនេះ កូវីដវាសា-ហា-វតែយើងនៅតែអាចយកឈ្នះវាបាន ស៊ូៗបងប្អូនទាំងអស់គ្នា។
ក្រោយឃើញហេតុការណ៍សមត្ថកិច្ចម្នាក់នៅខេត្តព្រៃវែងផ្ទាល់តែម្ដង គឺបាននិយាយរៀបរាប់អនុស្សាវរីយ៍ខ្លួន និងអ្នកមីងដោយលើកឡើងថា៖
Rip មីងធ្លាប់តែយាយគ្នាលេងធ្លាប់តែហៅក្មួយហូបបាយពេលនេះបាត់បង់មីង រកនិយាយអីមិនចេញពេលឃើញទិភាពបែបនេះ រឹងមាំចែ មីងគាត់ទៅបានសុខហើយថែសុខភាព និងមើលថែខ្លួនឯងណាចែកុំឲ្យម៉ែ ម៉ៅបារម្ភ សូមឲ្យមីងទៅឲ្យបានសុខផងចុះ សូមបងប្អូនចូលរួមការពារ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ៣ការពារទាំងអស់គ្នា៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖






