សង្គម
លិខិត២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់រយៈពេល១៤ថ្ងៃ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានធ្វើការឃា-ត់ខ្លួនមនុស្សជួបជុំផឹកស៊ី ចំនួន០៨នាក់_
ក្នុងនោះមានស្រី០១នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអា-វុ-ធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។





នៅឯខណ្ឌដូនពេញឯណេះវិញ រដ្ឋបាលខណ្ឌ បានស្នើបងប្អូន ប្រជាពលរដ្ឋ កុំយកគម្រូតាមបុគ្គលនេះឲ្យសោះ គាត់បានផឹ-កស៊ី នៅតាមទីសាធារណៈ និង បានវា-យ កងកម្លាំង ដែលចុះទៅអប់រំគាត់ថែមទៀត ពេលនេះអាជ្ញាធរ ក៏កំពុងឃា-ត់ខ្លួនសួរនាំ។
ចំពោះអាជ្ញាធរខណ្ឌជ្រោយចង្វារវិញ ឲ្យអាវ៉ង់៥០ចំពោះអ្នកល្មើ.សប.ម្រា.មគោ.ចរ,តែចាប់ពីយប់ស្អែកទៅសមត្ថកិច្ចនឹងផាកពិ.ន័.យពលរដ្ឋដែលល្មើ.ស.ប.ម្រា.មគោ.ចរដោយមិនលើកលែងនោះឡើយ ក្នុងនោះរថយន្តមួយគ្រឿង នឹងត្រូវផាកពិ.ន័.យ ១លានរៀន ហើយម៉ូតូមួយគ្រឿង ២០ម៉ឺនរៀល៕