
សង្គម
ភ្នំពេញ ៖ហាងកាហ្វេមួយកន្លែងដែលមើលពីខាងក្រៅគឺសាមញ្ញៗ ប៉ុន្តែបិទទ្វារជិតឈឹង ប៉ុន្តែគេប្រើទ្វារពីរតង់ ទ្វារដែកមួយតង់ និងទ្វារកញ្ចក់ខាងក្នុងមួយតង់ទៀត អ៊ីចឹងហើយបានជាមានមនុស្សច្រើនយ៉ាងណាក៏មិនឮសំឡេងចេញមកខាងក្រៅ។

ទោះបីជាយ៉ាងនេះក្ដី គេចមិនផុតពីសមត្ថកិច្ចឡើយ ជាក់ស្ដែង កាលពីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦,៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ_

ចុះបង្ក្រាបទីតាំងខាងលើនេះ ដែលលបលួ.ចបើ.កល្បែ.ងភ្នា.ល់.ជ.ល់.មា.ន់ តាមប្រព័ន្ធអ.នឡា.ញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំងផ្ទះលេខ ១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការដកហូតទូរទស្សចំនួន ០៣គ្រឿង, កុំព្យូទ័រ ០១គ្រឿង និងឃា-ត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ក្នុងនោះស្រី ០៣នាក់ និងបានបញ្ជូនទៅអធិកានគេបាលខណ្ឌដូនពេញ ដើម្បីកសាងសំ-ណុំ-រឿងបញ្ជូនទៅតុ-លា-កា-រ-តាមនីតិវិធី ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖






