
សង្គម
នារីម្នាក់ត្រូវជាមិត្តភក្តិ បានរៀបរាប់រឿងរ៉ាវដ៏គួរឲ្យតក់ស្ដុតមួយ ខណៈមិត្តរបស់ខ្លួនបានលាចាកលោកនេះ ទាំងមានផ្ទៃពោះ ហើយបានប្រាប់ពីបំណងរបស់មិត្តភក្តិខ្លួន អានរួចសែនក្ដុកក្តួល៖
«Rip មិត្ត ពិតជាលឿនណាស់សឹងទទួលមិនបាន សុខៗឯងទៅបែបនេះ រយៈពេល8ឆ្នាំជាងដែលយើងជាមិត្តនឹងគ្នា ពីមុនមានអនុស្សាវរីយ៍ច្រើនណាស់ ទោះមួយរយៈពេលប៉ុន្មានឆ្នាំនេះមិនដែលបានជួបឯងក៏ដោយ_
តែយើងទើបឆាតយាយលេងសួរឯងកូនបានប៉ុន្មានខែហើយ ហើយក្ដីស្រមៃឯងធ្លាប់ប្រាប់ថាចង់បានកូនប្រុសឥឡូវបានដូចបំណងហើយ នៅតែពីរខែទៀតទេបានឃើញមុខកូនហើយ ហេតុអីឯងមិនស៊ូនឹងអាជំ.ងឺឆ្គួ.តឡ.ប់នេះ.ដើម្បីកូន សូមអោយជាតិក្រោយកុំអោយឯងជួបដូចជាតិនេះទៀត ហើយសូមអោយឯងមានតែសេចក្ដីសុខ។»
យ៉ាងណាបើយើងមើលនៅលើគណនីស្រីកា ដែលបានលាចាកលោក មានសារចុងក្រោយរបស់គាត់គឺអានហើយកាន់តែស្រណោះគាត់៖
ពេលនៅខ្លួនមួយគិតថាជីវិតឯការ»គិតតែសប្បាយមិនស្រូវគិត ច្រើន គិតតែធ្វើខ្លួនមិចអោយតែបានស្អាត តែពេលដែលគាត់មកចាប់កំណើតទើបយល់ទឹកចិត្តម្តាយវា ពិបាកយ៉ាងណា
សម្រាប់ខ្ញុំវាជាលើកមួយ ដែលមិនធ្លាប់ជួប ក៏ស្គាល់នៅរសជាតិជីវិតមានកូនដែរ តែចង់ប្រាប់ថាមានក្តី សុខណាស់ដែលមានគាត់ចូលក្នុងជីវិតខ្ញុំ អូនបាន7ខែហើយ ជិតបានមើលឃើញកូនប្រុសម៉ាក់ហើយ ស្រលាញ់កូនប្រុស បានដូចចិត្តទៀត គាត់ជាមនុស្សទី2ដែលជាកំលាំងចិត្តធ្វើអោយខ្ញុំប្រឹងដើរទៅមុខ រហូត..គ្រប់គ្រាន់ហើយសំរាប់ជីវិតខ្ញុំ





