សង្គម
យើងបានដឹងហើយ ហូលីវូដជាផលិតកម្មខ្សែភាពយន្តខ្នាតធំ ដែលប្រើប្រាស់តួអង្គល្បីៗនៅលើពិភពលោក និងមានការចំណាយទុនច្រើនក្នុងការផលិតរឿងមួយៗ អ្វីដែលអស្ចារ្យនេះគឺធ្លាប់មានតារាល្បីៗបានមកថតនៅកម្ពុជាយើងផងដែរ។
ជាក់ស្ដែងគឺនៅក្នុងរឿង Lord Jim កាលពីឆ្នាំ១៩៦៤ ហើយកាន់តែពិសេសទៀតនោះគឺមានការចូលរួមសម្ដែងពីកុមាររាកម្ពុជាយើងផងដែរក្នុងវ័យ១២ឆ្នាំ គឺនៅក្នុងតំបន់សៀមរាមអង្គរតែម្ដង ជាមួយតួឯកអន្តរជាតិល្បីឈ្មោះ លោក Peter O'Toole (ជនជាតិអង់គ្លេស) និង អ្នកនាង Daliah Lavi (ជនជាតិអ៊ីស្រាអែល)។
តួឯកកាលពីជិត៦០ឆ្នាំមុនទាំងពីរដួងនេះបានលា.ចា.ក.លោក (.ស្លា.ប់ ២០១៣ & ២០១៧) ទៅហើយ ប៉ុន្តែ លោកអ៊ំ សារួន តួអង្គកុមារម្ចាស់ស្រុកម្នាក់នេះនៅរស់រានមានជីវិតនៅឡើយទេ វ័យ៦៩ឆ្នាំ។
Amazing Cambodia និងយើងទាំងអស់គ្នា សង្ឃឹមថាគាត់បានឃើញព័ត៌មាននេះនឹងអាចមានឱកាសចែករំលែក រំឮកអនុស្សាវរីយ៍ដ៏សំខាន់កាលពីកុមារភាពនេះនៅលើឆាកក្នុងកម្មវិធីទូរទស្សន៍ណាមួយនៅកម្ពុជាយើង ឬជាវីដអូតាមរយៈបណ្ដាញសង្គមនានា។









រូបថត៖ Amazing Cambodia