
សង្គម
មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ កម្មវិធីប្រដាល់ Kun Khmer All Star កាលពីយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ២០២១ កន្លងទៅ ដោយមានអ្នកអនឡាញទស្សនារាប់សិបខេ ហើយអ្វីដែលមហាជនចាប់អារម្មណ៍ទៀតនោះគឺអ្នកលើកផ្លាកទឹកនៃការប្រកួតែម្ដង។
កញ្ញា ហាង ជេជូ ដែលជាអ្នកលើកផ្លាកទឹកនៃការប្រកួត ក្រោយបញ្ចប់ការប្រកួត គេឃើញមានការចែករំលែក អំពីរូបសម្រស់ និងការស្លៀកពាក់បែបប្រពៃណីយ៉ាងសោភាទៀតផង គឺមានភាពស្អាតប្លែក។
ហាង ជេជូ ដែលមានឈ្មោះផ្លូវការ ទិន ទីជាអ្នកខេត្តកោះកុង គឺជាអតីត Freshie Girl ដែលជាប់ចំណាត់ថ្នាក់លេខ២ និងជាប្អូនបង្កើតរបស់កីឡាករ សែន រ៉ាដេត សែន រ៉ាឌីទៀតផង។
ទិន ទី មិនត្រឹមតែជាអតីតអ្នកសិល្បៈទេ កញ្ញាក៏ជាអ្នកកីឡាមួយរូបដែរពីមុន ធ្លាប់ហាត់តេក្វាន់ដូ ITF ដែលគ្រូជាម្ចាស់មេដាយមាសពិភពលោក គឺ ប៉ាល់ ជីវ័ន ហើយ កញ្ញាក៏ធ្លាប់ហាត់គុនខ្មែរ នៅក្លឹបនាយដ្ឋានអង្គរក្សពីមុនមកដែរ ហាត់ជាលក្ខណៈបែបសុខភាព។
ការលើកផ្លាកនេះជាលើកទី១សម្រាប់កញ្ញាហើយ ដោយសារតែស្រលាញ់ និងចង់ជួយលើកដម្កើនគុនខ្មែរផង ហើយមានបងប្រុសជាអ្នកកីឡាស្រាប់ទៀត។ សូមទស្សនាវីដេអូគាត់ខាងក្រោមទាំងអស់គ្នា៖








