គួរឲ្យសរសើរ រៀនខាងព័ត៌មានវិទ្យា (IT) ដល់ជោគជ័យ ដែលគេមានម្រាមដប់ចុចកុំព្យូទ័រ ឯគាត់ប្រើកដៃទាំងពីរចុច រហូតសាស្ត្រាចារ្យលើកឡើងបែបនេះតែម្ដង (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មានអ្វីដែលថាយើងធ្វើមិនបាននោះទេ បើយើងព្យាយាម តស៊ូធ្វើមិនបោះបង់ អ្វីដែលជាក្ដីស្រមៃ ជាការចង់បានរបស់យើង ជាក់ស្ដែងដូចយុវតីម្នាក់នេះអ៊ីចឹង ទោះបីដៃរបស់គាត់អត់មានម្រាមដ៏ដោយ ក៏គាត់អាចប្រើប្រាស់កុំព្យូរទ័បានយ៉ាងស្ទាត់ជំនាញ ហើយកាន់តែពិសេសទៀតនោះ គឺគាត់អាចរៀនដល់ជោគជ័យ បញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីណុប បានបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន២ឆ្នាំមកហើយ ហើយត្រូវបានសាស្ត្រាចារ្យ ប៉ុកលក្ខមុនីលើកមកសរសើរ និងមានប្រសាសន៍ថា៖

«គាត់ជានិស្សិតព័ត៌មានវិទ្យា ដែលបានសិក្សាចប់ដោយជោគជ័យរយៈពេលពីរឆ្នាំមកហើយ។ នៅម៉ោងប្រឡងឆមាសមួយ(ខ្ញុំចាំមិនច្បាស់ថាឆ្នាំទី២ ឬទី៣ទេ) ពេលខ្ញុំដើរត្រួតពិនិត្យការប្រឡងពីបន្ទប់មួយទៅបន្ទប់មួយ ក៏ប្រទះឃើញបេក្ខជនពិការដៃទាំងពីរ កំពុងយក កដៃទាំងពីរទប់ប៊ិចសរសេរ មិនចាញ់បេក្ខជនដែលមិនពិការឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះធ្វើឲ្យអារម្មណ៍របស់ខ្ញុំមានការសង្វេគផង និងកោតសរសើរផង។ ក្រោយមកគាត់បានក្លាយទៅជានិស្សិតឆ្នាំទី៤ ដែលខ្ញុំបង្រៀនរយៈពេលមួយឆ្នាំ។

មិត្តរួមថ្នាក់របស់គាត់ ជាពិសេសនិស្សិតនារីមិនដែលរើ-សអើ-ងចំពោះគាត់ឡើយ និងស្និទ្ធស្នាលជាមួយគាត់ដូចគេដូចឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់ៗគ្នាមិនត្រូវរើ-សអើ-ងជ-នពិ-ការឡើយ និងមានតែជួយលើកតម្កើង ជួយជម្រុញឲ្យពួកគាត់ដើម្បីឈានទៅរកភាពជោគជ័យ។

មិនសរសើរមិនបាន ជានារីហើយពិការដៃទាំងពីរ រៀនខាងព័ត៌មានវិទ្យា (IT) គេម្រាមដៃដប់ចុចកុំព្យូទ័រ គាត់ប្រើកដៃទាំងពីរចុច។ ហើយកាន់តែខ្មាសថែមទៀត ដែលយុវវ័យមួយចំនួន មានកាយសម្បទា និងលទ្ធភាពគ្រប់គ្រាន់ តែរៀនមិនបានចប់ដោយជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីៗវាស្ថិតនៅលើការតាំងចិត្ត តស៊ូ អំណត់ព្យាយាម និងកត្តាកួបផ្សំជាច្រើនទៀតសម្រាប់មនុស្សគ្រប់រូបដើម្បីឈានទៅរកភាពជោគជ័យ គ្រាន់តែជនពិការគាត់ត្រូវជម្នះទ្វេដង ឬច្រើនដងលើសជនមិនពិការ។»

ជាមួយគ្នានេះដែរ ស្រីណុប និងគ្រួសារក៏បានថ្លែងអំណរគុណដល់ ឯកឧតម្ដ លឹម គានហោ រដ្ឋមន្រ្ទី នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្ដល់អាហារូបករណ៍មកកាន់រូបនាងខ្ញុំផ្ទាល់អស់រយៈពេល4ឆ្នាំកន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសទៅទៀតនោះគឺ អរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះនិស្សិតពិការទាំងអស់។

រឹតតែមិនអាចបំភ្លេចបាននោះគឺ បងប្អូន អ៊ុំ ពូ មីង មិត្តភក្តិ ដែលនៅជុំវិញខ្លួនខ្ញុំគឺគាត់ជាមនុស្សល្អ មិនរើ-សអើ-ង ឱសថ្បទិព្វព្យាបាលទឹកចិត្តខ្ញុំផងដែរចា៎។ ជាចុងក្រោយនាងខ្ញុំសូមប្រសិទ្ធិពរ បវរសួស្ដីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

@FirstNewsAsia