
សង្គម
ភ្នំពេញ៖ ក្រុមហ៊ុនស្មាត Smart បានសម្រេចព្យួរការងារបុគ្គលិកម្នាក់ បន្ទាប់ពីរកឃើញថាបុគ្គលិករូបនេះ ប្រព្រឹត្តខុសនឹងក្រមសីលធម៌ និងបទវិ-ន័យក្រុមហ៊ុន។
ការសម្រេចព្យួរនេះ ធ្វើឡើងក្រោយពីក្រសួងប្រៃសណីយ៍បានរកឃើញថាក្រុមហ៊ុនស្មាតបានអនុវត្តខុសនឹងនីតិវិធី ដោយលួចផ្ដាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើទៅលក់បន្តដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនស្មាត សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ៖
យោងទៅលើសេចក្តីប្រកាសព័ត៏មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី 22 ខៃកក្កដា ឆ្នាំ 2021 អំពីឧ-ប្ប-ត្តិ-ហេ-តុចំនួនមួយដៃលបានកើតឡើងកាលពីថ្ងៃ ទី29ខៃឧសភា ឆ្នាំ 2021 ទាក់ទងនឹងការផ្ទេរសិទ្ធិលើកម្មសិទ្ធិលេខទូរសព្ទរបស់អតិថិជន Smart មួយរូបទៅឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រម ឬការព្រមព្រៀងគ្នាជា មុន ក្រុមហ៊ុន Smart សូមធ្វើការបញ្ជាក់ថា ក្រុមហ៊ុនSmart បានចាត់វិធានការចាំបាច់នានាភ្លាមៗ ដើម្បីកៃតម្រូវចំពោះបញ្ហានេះ ។
នៅថ្ងៃទី 30ខៃឧសភា ឆ្នាំ 2021 ក្នុងរយៈ ពេល 24 ម៉ោងបន្ទាប់ពីទទួលបានពាក្យបណ្តឹង លេខទូរសព្ទដៃលជាកម្មវត្ថុនៃពាក្យបណ្តឹងនេះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅមុនពេលធ្វើការប្រគល់ត្រលប់ ជូនទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។
នៅថ្ងៃទី8ខៃ រនា ឆ្នាំ 2021 ក្រុមហ៊ុន Smart ដោយខ្លួនឯងផ្ទាល់ក៏បានពិភាក្សា និងផ្តល់ព័ត៍មានលំអិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ដៃលបានទទួលពាក្យប-ណ្តឹ-ងពីអតិថិជននោះ។
ក្រុមហ៊ុនយើងខ្ញុំបានទាក់ទងជាមួយអតិថិជនដៃលរងការប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយ ជូនគាត់ /ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។
ក្រុមហ៊ុនយើងខ្ញុំក៏នៅតៃបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វៃងរកដំណោះស្រាយ ដ៏សមស្របមួយ។តាមរយៈសេចក្តីប្រកាសព័ត៏មាននេះផងដៃរក្រុមហ៊ុន Smart សូមធ្វើការអភ័យទោសដោយសុទ្ធចិត្តចំពោះអតិថិជន ដៃលទទួលរង ការប៉ះពាល់ពីបញ្ហា ដែលបានកើតឡើងនេះ។
ក្រុមហ៊ុនយើងខ្ញុំក៏សូមបញ្ចាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវដំណោះស្រាយ និងសំណងសមស្របមួយជូនដល់អតិថិជន ដែលទទួលរងការប៉ះពាល់នេះ។ យោងតាមការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន យើងខ្ញុំបានរកឃើ៣កំហុសរបស់បុគ្គលិកមួយរូប ដៃលរហូតមកដល់ពេលបច្ចុប្បន្ននេះ គាត់ត្រូវបានព្យួរពីការងារ និង ទទួលទ-ណ្ឌក-ម្ម-វិ-ន័-យនានា យោងទៅតាមបទបញ្ចាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Smart មិនលើកលៃងចំពោះសកម្មភាពដៃលផ្ទុយពីគុណតម្លៃ គោលការណ៍ ឬនីតិវិធី របស់ក្រុមហ៊ុនដៃលទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីធានាថាអតិថិជនទាំងអស់របស់យើង ទទួលបាននូវសេរាកម្មមួយដ៏ល្អ និងអាចទុកចិត្តបាន។
ក្នុងនាមក្រុមហ៊ុន ដែលបានប្តេជ្ញាផ្តល់តម្លៃលើភាពស្មោះត្រង់ សមធម៌ និងគោរពសិទ្ធិអ្នកប្រើប្រាស់ ក្រុមហ៊ុនយើងខ្ញុំមិនគាំទ្រជាដាច់ខាតចំពោះទង្វើរបស់បុគ្គលិករូបនេះ និងសូមបញ្ចាក់ជា សាធារណៈថា បុគ្គលិករូបនោះពិតជាបានប្រព្រឹត្តផ្ទុយស្រឡះពីការទទួលខុសត្រូវស្របទៅតាមស្តង់ដារក្រមសីលធម៌ វិជ្ជាជីវៈរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនយើងខ្ញុំក៏បាន ពង្រឹងនីតិវិធីផ្ទៃក្នុង ហើយបានដាក់ចេញនូវវិធានការបន្ថៃមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុដដៃលនេះកើតឡើងសារជាថ្មីទៀតឡើយ។ យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ /ឬផ្ទេរសិទ្ធិលើកម្មសិទ្ធិលេខទូរស័ព្ទណាមួយដៃលកំពុង ដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាន និងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។
សូមអានខ្លឹមសារលម្អិតខាងក្រោមនេះ៖
