
សង្គម
កាលពីចុងឆ្នាំ២០២០ លោកអ្នកប្រហែលជាធ្លាប់បានឃើញក្មេងស្រីស្រអែមស្រស់ម្នាក់ ដែលល្បីលើបណ្ដាញសង្គមហើយ និងក្រោយមកត្រូវបានឧកញ៉ា ស្រី ចាន់ថន យកធ្វើជាកូនស្រីធម៌ ផ្គត់ផ្គង់ថវិកា និងការចំណាយផ្សេង។
អស់រយៈពេលជិត១ឆ្នាំមកនេះ លោកអ្នកប្រហែលជាមិនទាន់ភ្លេចប្អូនស្រីយ៉ង់ ស្រីនីត ទេមែនទេ ហើយចង់ដឹងទេ ថាឥឡូវនាងនៅទីណា? ធ្វើអ្វីខ្លះ? ក្រោយពីមានការទំនុកបំរ៉ុងពីឧកញ៉ាស្រី ចាន់ថន។
នៅថ្ងៃទី ០១ សីហានេះ ឧកញ៉ា បានឲ្យដឹងថា តើបងប្អូននៅចាំកូនស្រី យ៉ុងស្រីនីត ទេ! ឥឡូវនេះបាន និងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet's Garden Park បានខិតខំប្រឹងប្រែងសិក្សា សិល្បៈ និងបន្តររៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។
ឧកញ៉ាបានបន្តថា ធ្លាប់តែជាអ្នកទូលនំលក់តាមតំបន់ទេសចរណ៍ក្នុងខេត្តមណ្ឌល មានកាហូបចុករស់នៅពុំគ្រប់គ្រាន់ព្រោះតែជីវភាពគ្រួសារមានកម្រិត។ ក្រោមកាជួយជ្រោមជ្រែងពីខ្ញុំបាទឥឡូវនេះក្រុមគ្រួសារកូននៅខេត្តមណ្ឌលគិរី ទទួលការងារសមស្រប និងផ្ទះសមរម្យ ចំនែកឯសព្វថ្ងៃស្រីនីតរស់នៅជាមួយបងស្រីនៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ដែលស្ថិតក្នុងការបីបាច់ថែរក្សាររបស់ខ្ញុំបាទផ្ទាល់។
ដោយឃើញពីតម្រូវការក្នុងពេលបច្ចុបនកូនបានឆ្លៀតពេលមករៀនបន្ថែមលើជំនាញឆុងកាហ្វេ និងអ្នកគ្រប់គ្រងហាងកាហ្វេ ហើយក្រៅនោះគឺកូនបានរៀនពីសិល្បៈដែលខ្លួនស្រឡាញ់ ហើយសង្ឃឹមថាឆាប់ៗនេះ នាងអាចវិលត្រឡប់ទៅរស់នៅឯខេត្តមណ្ឌលគិរី វិញដោយបង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើតជាតំបន់ទេសចរណ៍មួយសម្រាប់នាងអាចគ្រប់គ្រង ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងខ្លួនឯង។
ប្រសិនបើបងប្អូនចងជួប និងជជែកលេងជាមួយគាត់អាចមកជួបគាត់នៅ សួនកម្សាន្តរបស់យើង ជេត ហ្គាឌិន ផាក។ JetsGardenPark លេខទូរសព្ទទំនាក់ទំនងសួន៖ 017 31 52 51/096 88 22222/088 54 44 870
















