ប្រាប់ហើយ ណែនាំហើយ មិនធ្វើតាម ចឹងមានតែចាត់ការហើយ អ្នកផឹកកាហ្វេ​​មិនរក្សាគម្លាត លើកនេះមិនដូចលើកមុនឡើយ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០១ ខែសីហានេះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានដាក់កម្លាំងចុះល្បាតតាមបណ្តាភោជនីយ៍ និងហាងកាហ្វេ ដើម្បីរកមើលថាតើមានការប្រមូលផ្តុំគ្នា ពិសារអាហារ ឬផឹកកាហ្វេ ដោយមិនគោរពតាមសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការឆ្លងកូវី-ដ-១-៩ ដែរឬទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងគឺមានមាន មនុស្សប្រហែលជិត៤០នាក់កំពុងផឹកកាហ្វេ មិនរក្សាគម្លាត នៅហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ៣៦៩ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកប្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកន្លងមកអាជ្ញាធរបានយកទៅចែក​ជូនដំណឹងដល់ម្ចាស់ហាងគ្រប់ទីតាំងរួចមកហើយ ដូច្នេះកម្លាំងគណបញ្ជាការឯកភាពបានសម្រេចដឹកយកម៉ូតូរបស់ភ្ញៀវដែលទៅផឹកកាហ្វេមិនរក្សាគម្លាតនេះ និងម្ចាស់ហាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំការសម្រេចពីលោកប្រធានគណបញ្ជាការឯកភាពខណ្ឌ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ូតូភ្ញៀវដែលដឹកទៅនេះមានចំនួន១២គ្រឿង សុទ្ធសឹងជារបស់ជនជាតិវៀតណាម ហើយអាជ្ញាធរថាពេលនេះមិនលើកលែងទៀតនោះទេ ខណៈកន្លងមកគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ។

@FirstNewsAsia