
សង្គម
លោកអ្នកប្រហែលជាបានស្គាល់ហើយលោក ឆេង ប៉េងគុណ ដែលគេហៅថាលោកគ្រូមហាជ័យ ពូកែសុំទឹកភ្លៀង ល្បីពេញបណ្ដាញសង្គមកាលពីពេលថ្មីៗកន្លងទៅនោះ។
ស្រាប់តែថ្ងៃនេះលោកគ្រូមហាជ័យម្ចាស់វិមានមហាជ័យ មិនត្រឹមតែជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាស-ង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះ-ម-ហ-ាស-ង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ។

លោកគ្រូមហាជ័យយើង ក៏មានឧកញ៉ា និងជានាយកក្រុមហ៊ុនមួយទៀតផង ធ្វើឲ្យមហាជនស្ញើចសរសេរ នៅក្មេងសោះ មានសមត្ថភាពពូកែយ៉ាងនេះ។
នេះបើតាម សេចក្តីប្រកាសអំពីសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា ដោយ សភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកថ្មី គឺលោកឧកញ៉ា ឆេង ប៉េងគុណ នាយកក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ឯ.ក។


