
សង្គម
នៅប្រទេសថៃមានការឆ្លងរាលដាលកូវីដ១៩ដល់បុគ្គលិកពេទ្យជាច្រើននាក់ ជាក់ស្ដែងកាលពីពេលម្សិលមិញនេះ មានបុគ្គលិកពេទ្យជាង ៣០០ នាក់គិតតែស្រុកចំនួន ៣ ក្នុងខេត្តសាមុតសាខនតែប៉ុណ្ណោះ។
ងាកមកមើលវីដេអូដែលបានចែករំលែកនៅលើបណ្ដាញសង្គមនេះវិញទាក់ទងនឹងបុគ្គិលិពេទ្យដដែល ធ្វើឲ្យមហាជនសម្ដែងស្ដីអាណិត និងក្ដុកក្តួលតាមហើយ ខណៈបុគ្គលិកពេទ្យបញ្ឈរជង្គង់ យំឱបគ្នាព្រោះមានវិជ្ជមានកូវីដ១៩ដែរ អំឡុងពេលមើលថែអ្នកជំ-ងឺ។

វីដេអូជាមួយនឹងសារដែលបង្ហោះកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញនេះ បានថ្លែងយ៉ាងរំជួលចិត្តថា៖
«ខ្ញុំបានបំពេញតួនាទីហើយ សូមឲ្យអ្នកទាំងអស់គ្នាឆាប់ជា ខ្ញុំសូមសម្រាកសិនហើយ គឺសុំសម្រាកទៅព្យាបាលខ្លួនដែរ តែនឹងមកមើលថែអ្នកវិញនៅពេលដែលជាពីជំ-ងឺនេះ» ។

ក្រោយឃើញសារនេះមហាជនមានការស្រណោះជាពន់ពេក និងសម្ដែងការកោតសរសើរចំពោះការលះបង់ គ្រប់បែបយ៉ាង តែសោកស្ដាយខ្លាំងណាស់ដែលត្រូវមកទទួលរឿងនេះដែរ។



