
សង្គម
សាលារាជធានីភ្នំពេញបានចេញប-ម្រាមគោ-ចររយៈពេល ១៤ ថ្ងៃចាប់ពីម៉ោង ២៣ និង ៥៩ នាទី ពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២១។
នៅវេលាម៉ោង ១០ យប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១ រ៉ូលីនបានធ្វើដំណើរចេញពីកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ស្របពេលដែលប-ម្រាមគោ-ចរ ក៏ត្រូវបានសមត្ថកិច្ចឃាត់សួរ រកលិខិតធ្វើដំណើរ។

ទោះជាយ៉ាងនេះក្ដី រ៉ូលីន គឺមានលិខិតធ្វើដំណើរត្រឹមត្រូវ តែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺ អ្នកសារព័ត៌មានបានចោទជាសំណួរខ្លះៗទៅកាន់រ៉ូលីន ធ្វើឲ្យអ្នកទស្សនាមើលហើយមានការរិះ-គន់ផងដែរ។
ទោះជាយ៉ាងនេះក្ដី អ្នកសារព័ត៌មានគឺទទួលយកការរិះ-គន់ទាំងអស់ដោយលើកឡើងថា៖
«អរគុណគ្រប់ការខមិនទាំងអស់របស់ប្រិយមិត្ត និង សូមទទួលរាល់ ការ រិះ=គន់ស្ថាបនាទាំងអស់របស់ ពុកម៉ែ.ពូមីងបងប្អូន សុំទោសរាល់កំហុសខុសឆ្គង របស់ខ្ញុំ ខ្ញុំនឹង កែសម្រួល មាតិកា ទិន្នភាព ពត៍មាន ថ្មី្មថ្មី របស់ខ្លួន ឡើងវិញ នៃទិន្នភាព ពត៍មាន ពេល ក្រោយ ទៀត ដើម្បី បំរើការ និង ផ្តល់ពត៌មានដល់ ប្រិយមិត្តទាំងអស់»

ហើយទាក់ទងនឹងមូលហេតុដែលលោកចោទសួររ៉ូលីនដូច្នេះគឺ៖
«ជួប idol នៅក្រៅម្តង រំភើប ពេក សុំទោស ប្រិយមិត្តទាំងអស់ ខ្ញុំនឹង កែតម្រូវ ឡើងវិញ នៅ ពេលក្រោយ មិនអោយ ប្រិយមិត្តទាំងអស់ ខកចិត្តឡើយ សូមអរគុណ»









