
សង្គម
ហាណូយ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកាឆ្ល-ង-កូ-វី-ដ-១៩ រហូតដល់ ៧,៤៥៥ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។

បន្ទាប់ពីមានការឆ្ល-ង-រា-ត-ត្បា-តខ្លាំងបែបនេះ ដើម្បីជាការជួយសម្រួលគ្រួសារនៅក្នុងតំបន់ដែលអនុវត្តគម្លាតសង្គម រដ្ឋាភិ-បាលវៀតណាមបាន បញ្ជាឲ្យកាត់បន្ថយថ្លៃសេវាទឹក ភ្លើង និងសេវាទូរគមនាគមន៍ ដែលមានដូចជាប្រព័ន្ធ ទូរស័ព្ទ ឬអ៊ីនធើណិតជាដើម…។

ដោយការជួយសម្រួលនេះគ្រួសារនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ រួមទាំងទីក្រុងហូជីមិញ និងហាណូយ នឹងទទួលបានការប្រើប្រាស់ ថ្លៃទឹក ភ្លើង និងទូរគមនាគមន៍ថោកជាងមុន។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្ល-ង-កូ-វី-ដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៦១,៧៦១នាក់ ក្នុងនោះជាអ្នកជំ-ងឺសះស្បើ-យចំនួន ៤៦,៩៦៥នាក់ ខណៈចំនួនអ្នកស្លា-ប់កើនដល់ ១,៦៩៥នាក់៕


