
សង្គម
ហេតុអីបានរថយន្តកាត់តនេះមានស្លាកលេខ? តើជាស្លាកលេខត្រឹមត្រូវ ឬក្លែ-ង-ក្លា-យ ? នេះជាសំណួរដែលលោក ឧត្តមសេនីយ៍ត្រី ទីចំរើន កុសល បានចោទសួរ ក្រោយមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ កាលពីម៉ោង៣ជិតភ្លឺឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះ សង្កាត់ចោមចៅទី៣ ខ.ពោធិ៍សែនជ័យ។
ដោយរថយន្តស៊ែរីទំនើបមួយគ្រឿង បានរេចង្កូតទៅបុ-កបង្គោលខ្សែភ្លេីង ហេីយខ្ទា-តទៅបុ-កជញ្ជាំងហាងកាហ្វេ ធ្វើឲ្យរថយន្តដា-ច់ជា២-កំ-ណា-ត់ខ្ទេ-ចទាំងស្រុង និងអ្នកបេីកបរកៀ-បជាប់ក្នុង-រ-ថយន្តស្លា.-ប់។
លោក ឧត្តមសេនីយ៍ បានឲ្យដឹងបន្តថា រថយន្តបែបនេះគឺជារថយន្តកាត់តតម្លើងឡើងវិញដោយគ្មានគុណភាព ឈ្មួញខិ-លខូ-ចបានយកបំណែករថយន្តដែលកាត់ផ្តាច់ចេញពីគ្នាតាំងតែពីនៅក្រៅប្រទេស
និងនាំចូលមកក្រោមរូបភាពជាគ្រឿងបន្លាស់ រួចហើយយកគ្រឿងបន្លាស់ទាំងអស់នេះមកផ្គុំគ្នាឡើងវិញដើម្បីឲ្យទីជារថយន្ត និងដាក់លក់ក្នុងតម្លៃធូរថ្លៃ អត់មានពន្ធនាំចូលក្នុងទីផ្សារង-ងឹ-ត។
លោកឧត្តមសេនីយ៍ក៏បាន សំណូមពរដល់ស្ថាប័នគយ បើចា-ប់បានរថយន្តកាត់ត ហើយគ្មានពន្ធ សុំកុំប្រគល់ឲ្យម្ចាស់វិញអី ទោះបីថាម្ចាស់បានបង់ពន្ធនាំចូលតាមនីតិវិធីក៏ដោយ ព្រោះថាវាពិតជាគ្រោ-ះថ្នា-ក់ណាស់នៅពេលបើកបរតាមដងផ្លូវ ជាក់ស្តែងដូចរឿងមួយនេះអ៊ីចឹង។
