
សង្គម
កវីនិពន្ធ និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះរបស់ហង្សមាស ក៏ជាអ្នកផលិតចម្រៀងខារ៉ាអូខេខ្មែរដំបូងនាដើមទស្សវត្សរ៍ឆ្នាំ១៩៩០ គឺលោក ហ៊ុយ ពុធ បានលាចាកលោកហើយ។

មានសិល្បករ សិល្បការិនីជាច្រើនបង្ហាញការសោកស្តាយខ្លាំង ក្រោយទទួលបានដំណឹងនេះ ព្រោះជាការបាត់បង់ វិរសិល្បករល្បីឈ្មោះ និងមានស្នាដៃជើងចាស់មួយរូបទៀតហើយ។

លោក ហ៊ុយ ពុធ បានទទួលម-រ-ណ-ភាព- កាលពីយប់ថ្ងៃទី០២ ខែសីហាឆ្នាំ២០២១ ក្នុងវ័យ៨២ឆ្នាំ ដោយរោ-គា-ពា-ធ ដោយស-ពរបស់លោកបានត-ម្ក-ល់ និងធ្វើបុ-ណ្យតាមប្រពៃណីគេហដ្ឋាន ដែលស្ថិតក្នុងភូមិព្រះពន្លាសង្កាតព្រែកប្រាខណ្ឌ ច្បារអំពៅ។ សូមទស្សនាវីដេអូជីវប្រវត្តិលោកតាខាងក្រោមនេះ៖
ក្រោយទទួលបានដំណឹងនេះ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានថ្លែងសាររៀបរាប់ពីអនុស្សាវរីយ៍ថា៖
«ក្មួយសង្វេកនឹងក្រៀមក្រំខ្លាំងណាស់ ពេលដែលបានដឹងដំណឹង ម-រ-ណ-ភាពរបស់ លោកអ៊ំ ហ៊ុយ ពុធ ដែលជាអ្នកដឹកនាំការសម្តែងនៅ ហង្សមាស បទចម្រៀងដែលក្មួយសំដែងល្បី ភាគច្រើនគឺបទ លោកអ៊ំដឹកនាំ សូមសោកអ៊ំធ្វើដំណើរទៅដល់ឋានសុខសូមចូលរួមរំលែកទុក្ខ ដល់គ្រួសារ លោកអ៊ំផង(RIP)»






