
សង្គម
ព្រះសីហនុ៖ ភ្ញៀវទេសចរជនជាតិខ្មែរ មកពីរាជធានីភ្នំពេញ បានចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះ១ ដោយមានគ្នាចំនួន ០៤នាក់ តែបានបាត់ខ្លួនម្នាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។


ហេតុការណ៍នេះ នៅវេលាម៉ោង ៤ និង៣០នាទី ល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំនុចឆ្នេរអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ដោយសារមានខ្យល់ និងទឹករលកខ្ពស់ ។
ជ.ន.រ.ង.គ្រោ-ះមានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។

បច្ចុប្បន្នកម្លាំងនគរបាល និងប្រជាពរដ្ឋបាន និងកំពុងស្វែងរក ដោយប្រើប្រាស់ម៉ូតូទឹកចំនួន ០៣គ្រឿងផងដែរ។
រហូតមកដល់យប់ថ្ងៃដដែលនេះសមត្ថកិច្ច រួមទាំងអ្នកជំនាញមុជទឹកខ្មែរ និងបរទេស កំពុងចុះប្រតិបត្តិការស្វែងរក និងពុំទាន់រកឃេីញនៅឡេីយ ដោយសារកម្លាំងទឹកសមុទ្រហូរខ្លាំង។

នៅព្រឹកថ្ងៃទី០៤ ប្រហែលម៉ោង០៦ ទើបឃើស-ពលោកជូ ជាគុយ មេធាវីជំនាន់១៤ដែលបានល-ង់ទឹកសមុទ្រ អ-ណ្តែ-តទៅប្រហែល ១គីឡូម៉ែត្រពីកន្លែងកេីតហេតុ។





