
សង្គម
អ្នកលក់តាមអនឡាញដែលកំពុងទាញយកអ្នកមើលរាប់លាននាក់ក្នុងរយៈពេលយ៉ាងខ្លី ប្រិយមិត្តប្រហែលធ្លាប់ឃើញហើយ គឺអាជី តាមរយៈកាយវិការដ៏រស់រវើក គ្រប់ស្ទាយ គ្រប់ពាក្យ គ្រប់ចំណងជើងប្លែកៗ ទាក់ទាញអ្នកមើលតែម្ដង។

ស្រាប់តែរសៀលថ្ងៃនេះការឡាយគឺមិនខុសពីសព្វដងទេ ហើយចំណងជើងមុនឡាយលក់ផលិតផលនេះក៏កប់ទៀត ដែលសរសេរយ៉ាងទាក់ទាញថា៖ « ហែ.កមី.ដា.រ៉ា.នឹងម្ដងកុំអោយវាខ្លាំង» យ៉ាងណាក៏មិនដឹងគាត់ចង់និយាយពីនរណាដែរ បើចូលមើលទៅឃើញតែលក់ផលិតផលហ្នឹង។

ចំណងជើងនេះទាក់ទាញមែន ទាក់ទាញរហូតដល់ថ្នាក់ប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា យកមកសរសេរសួរជាសំណួរវិញភា្លមៗតែម្ដងដោយសួរថា៖« បើចង់ ឡាយ ហែ.កតារាចាំបាច់អីលក់ផលិតផល ? តារាណា ? តារាអ្វី ? Cation ទាក់ទាញ View ហើយលក់ផលិតផល មិនលេងសើចពេកទេឬអី ?»




