
សង្គម
តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ និងជាអតីតហ្វ្រេស៊ីគឺ វីរៈ និច្ច ដែលធ្លាប់បង្ហើបទៅកាន់មហាជនថាបេះដូងខ្លួនមិនទំនេរនោះ ពេលនេះបានបង្ហាញម្ចាស់បេះដូងហើយ។

តារាចម្រៀងខាងលើបានបង្ហាញមុខគូស្នេហ៍ មានទាំងវត្តមានចាស់ទុំដឹងឮក្នុងពីធីចែចូវ ដោយមានគ្រួសារទាំងសងខាង។

ក្នុងនោះ តារាចម្រៀង ខាន់ ជេមស៍ ក៏មានវត្តមានក្នុងពិធីដ៏ពិសេសនេះផងដែរ ដោយលើកឡើងជូនពរជ័យក្មួយស្រី។
ដ្បិតតែពីធីសាមញ្ញ ប៉ុន្តែមើលទៅពិតជាមានសុភមង្គលពិតៗក៏ជាគម្រូសម្រាប់មហាជនផងដែរ។
គូស្នេហ៍របស់តារាចម្រៀងរូបនេះមានឈ្មោះថា លោក គៀវ ពេជ្រ គឺជាអ្នកខេត្តព្រះសីហនុ។






