
សង្គម
បើតាមមជ្ឈមណ្ឌលប្រ-ឆាំ-ងជំ-ងឺឆ្ល-ងសហរដ្ឋអាមេរិក វ៉ាក់សាំងPfizer និង Moderna ត្រូវការចាក់ចំនួន ២ដូស ដោយវ៉ាក់សាំងម៉ាក Pfizer មានប្រសិទ្ធភាព ៩៥% ខណៈវ៉ាក់សាំង Moderna មានប្រសិទ្ធភាព ៩៤.១%។
វ៉ាក់សាំងទាំងពីរខាងលើនេះ បានទទួលសិទ្ធិនាំចូលមកកាន់ប្រទេសកម្ពុជា តាមរយៈមន្ទីពេទ្យឯកជន រ៉ូយ៉ាល់ ភ្នំពេញ។ នេះបើតាមព័ត៌មានបឋម ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេរលើទំព័រហ្វេប៊ុករបស់លោកថា៖
«មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រង វ៉ាក់សាំង PfizerBiontech ហេីយ និង Moderna ពី សហរដ្ឋ អាមេរិក ដល់អ្នកដែលអាចមានលទ្ធភាពនឹង ត្រូវការប្រភេទវាក់សាំងទាំងនេះ។ ត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងទាំងនេះ។»

