
សង្គម
លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិករបស់អង្គការ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលម-រ-ណៈ-ភាពនៅល្ងាចថ្ងៃទី ៤ ខែសីហា ដោយសារជំ-ងឺកូ.វី.ដ១៩
នេះបើតាម អនុគណៈកម្មការស្រាវជ្រាវជំ-ងឺកូ.វី.ដ១៩ បានបង្ហាញការសោកស្ដាយ និងចូលរួមរំលែកទុក្ខថា ៖
“យើងខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោកសាស្ត្រាចារ្យ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ”។
បើតាមអង្គការហ្វាពន្លឺសិល្បៈ បានឱ្យដឹងថា លោកបានសម្រាកព្យាបាលនៅមន្ទីរ.ពេ.ទ្យដោយសារជំ-ងឺ កូ.វី.ដ-១៩ ដោយលោកបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រពីសំណាក់ភរិយារបស់លោកនៅក្បែរជានិច្ច។
ស្ថានភាពរបស់លោកហាក់ដូចជាប្រសើរឡើងច្រើននៅរសៀលនេះ ប៉ុន្តែគួរឲ្យស្តាយនៅល្ងាចនេះមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស៕



