មិនសរសើរមិនបានមែន យុវតីខ្មែរ-ឥស្លាម កូនអ្នកកំពង់ឆ្នាំងមួយរូប ប្រឡងជាប់ផ្នែកនេះ ដែលជាជំនាញកម្រ ងាកមកមើលការសិក្សាក៏ជាអតីតសិស្សឆ្នើមនិន្ទេស A ទៀត

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិស្វករយន្តហោះ(Aircraft Egineering) ជាជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់យន្តហោះ អាចនិយាយបានថាជាជំនាញមួយកម្រ ព្រោះពាក់ព័ន្ធនឹងការស្រាវជ្រាវរចនា និងអភិវឌ្ឍ សមាសធាតុ និងឧបករណ៍ដែលត្រូវប្រើដើម្បីដំណើរការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរនេះ គឺកូនខ្មែរយើងម្នាក់ ឈ្មោះ ម៉ាត់ ម៉ៃយ៉ុម ជាអតីតសិស្សនិទ្ទេស A មានស្រុកកណើតមកពីភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាចធ្វើបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវតីខ្មែរ-ឥស្លាមខាងលើនេះ បានប្រឡងជាប់ ចូលសិក្សាជំនាញវិស្វករយន្តហោះ (Aircraft Egineering) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ( Lanmei Cambodia Training Center) ដោយត្រូវប្រើរយៈពេលសិក្សាចំនួន ២ ឆ្នាំកន្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមប្រភពពី Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ។

តាមរយៈកិច្ចសម្ភាសន៍ និស្សិតឆ្នើមរូបនេះ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសៅរ៍ទី៧ សីហាថា កើតមកជាកូនក្នុងគ្រួសារកសិករនៅជនបទ នាងបានប្រើប្រាស់ការខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងការឈោងចាប់ក្ដីស្រមៃរបស់ខ្លួន ដើម្បីក្លាយជាវិស្វករយន្តហោះ សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖

@FirstNewsAsia