
សង្គម
ភ្នំពេញ ៖ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានសហការណ៏ជាមួយលោកចៅសង្កាត់ភ្នំពេញថ្មី បានចុះបិទហាងលក់សា.ច់ពិសេស២កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ១៩២៨(ម៉ុង រិទ្ធី) ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។។

ទីតាំងខាងលើមានការជួបជុំប្រមូលផ្ដុំផឹ.កសុី ដែលល្មើ.ស.នឹ.ងវិ.ធា.នការសុខាភិបាល លិខិត២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានធ្វើកិច្ចស.ន្យាផ្អា.កការលក់ដូរ។










