
សង្គម
កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង៣០នាទី នៅលើផ្លូវលេខ ២០អា ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមានការកកស្ទះចរាចរណ៍ បណ្ដាលមកពីក្រុមរថយន្តដឹកដី ដឹកថ្មជាច្រើនបាន ដាក់ឡាននៅពាសពេញផ្លូវ ធ្វើឱ្យមានការកកស្ទះយ៉ាងខ្លាំង។

សកម្មភាពខាងលើនេះ ក្នុងគោលបំណងតវ៉ាចំពោះការអនុវត្តច្បា.ប់របស់មន្ត្រីក្រសួងសាធារណការ លេីករណីល្មេី.សដឹកលេីសទម្ងន់របស់ខ្លួន ហើយក្នុងចំណោមរថយន្តដឹកដីថ្មទាំងអស់នោះ គឺមានរថយន្តដឹកថ្ម ១គ្រឿង បានបែនថ្មចាក់នៅលើផ្លូវដោយមានការហ៊ោកញ្ជ្រៀវលេីកទឹកចិត្តពីក្រុមអ្នកបេីកបរឡានដីថ្មទាំងនោះផងដែរ ធ្វើឱ្យមានការកកស្ទះកាន់តែខ្លាំងហេីយក៏បានបេីករត់គេចបាត់ ។

ករណីនេះ ដេីម្បីរក្សាតម្លៃច្បា.ប់ សូមសំណូមពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមេត្តាចាត់វិធានការស្វែងរកជនប-ង្កមកទទួលខុសត្រូវចំពោះមុខច្បា.ប់នូវអ្វីដែលពួកគេបានបង្ក បេីមិនដូច្នោះទេ នឹងក្លាយជាគំរូអាក្រ-ក់បំផុតសម្រាប់ទៅថ្ងៃអនាគត ។



ប្រភព Traffic Cambodia , វីដេអូ៖ GNtimes