
សង្គម
ភ្នំចំបាប់ស្ថិតនៅ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលកំពុងល្បីល្បាញ និងមានអ្នកចូលទៅលេងភ្លូកទឹកភ្លូកដីនោះ ទោះត្រូវបានអាជ្ញាធរហាមមិនឱ្យទៅលេងជាច្រើនដង ព្រោះមានសារ.ធាតុគី.មីនោះ ប៉ុន្តែផ្ទុយទៅវិញមានពលរដ្ឋបែរជាមានជំនឿថាទឹកនោះអាចព្យាបាលជំ.ងឺផ្សេងៗបានទៅវិញ។

ក្រៅពីនេះអ្នកខ្លះទៅលេងដោយឃើញមានទេសភាពប្លែក ស្អាត ចង់ងូតទឹក ចង់ថតរូប ជាហេតុធ្វើឲ្យផ្អើលតៗគ្នា ធ្វើឲ្យមានការសម្រុកទៅមើលកាន់តែច្រើនៗឡើង។



យ៉ាងណានៅថ្ងៃទី ១០ ខែសីហានេះ អាជ្ញាធរស្រុកបាទី បានចុះអប់រំ និងណែនាំដល់ពលរដ្ឋ ដែលមកកម្សាន្ត រណ្ដៅថ្ម ភ្នំចំបាប់នេះ និងឱ្យផ្អាកដំណើរ កម្សាន្តជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់បង្ការកូ.វី.ដ ១៩។






សូមជម្រាបជូនថាកាលពីឆ្នាំ២០១៩ រន្ធណ្ដៅជីកថ្មទាំងអស់នេះ គឺកើតឡើងដោយសារយករំ.សេ.វប.ន្ទុះយកថ្មលក់ ដូច្នេះទឹកនេះមិនស្អាតល្អទេ ទឹកក្នុងរន្ធរណ្ដៅមានផ្ទុកសារធា,តុគី.មី អាចប៉ះពាល់ដល់សុខភាពស្បែក ត្រូវបានអាជ្ញាធរដាក់ប-ម្រាមម្ដងហើយ។


