ក្រោយឃើញកង់បីទង្វើកង់បីល្អពេក យកទ្រព្យសម្បត្តិភ្ញៀវរាប់ពាន់ដុល្លារជូនភ្ញៀវវិញ ហើយទទួលបានសគុណ២០ដុល្លារ ស្រាប់តែ វ៉ាន់ នីឡា លើករឿងនេះមកតែម្ដង

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលមិញ ប្រិយមិត្តប្រហែលជាបានឃើញហើយ នូវទង្វើលោកកង់បីចិត្តល្អម្នាក់ ក្រោយភ្ញៀវភ្លេចទ្រព្យសម្បត្តិ មានប្រាក់២ពាន់ដុល្លារ ទូរស័ព្ទទំនើបពីរគ្រឿង ដែលសរុបរាប់ពាន់ដុល្លារ បានទាក់ទងយកប្រគល់ជូនម្ចាស់ដើម្បីវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង់បីដ៏ល្អនេះ បានប្រើប្រាស់គណនីឈ្មោះ លីហួរ កំពង់ឆ្នាំ បានរៀបរាប់ឲ្យដឹងថា« ខ្ញុំបានប្រគល់លុយ និងរបស់ជូនគាត់វិញហើយ ហើយក៏សូមអរគុណដល់គាត់ដែលបានជូនសារគុណខ្ញុំ២០$។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាបើតាមបងប្អូនមហាជនសម្ដែងក្ដីគោរពចំពោះអំពើល្អមួយនេះ ក៏មានអ្នកខ្លះលើកឡើងថាបើឃើញគាត់ល្អអ៊ីចឹងហើយ ម៉េចមិនជូនគាត់នូវសគុណ១០០ដុល្លារអីទៅ? ឯអ្នកខ្លះទៀតថាប្រាក់របស់គេ គេចង់ជូនប៉ុន្មានគឺស្រេចលើទឹកចិត្តគេ។ យ៉ាងណាសង្ឃឹមថាបងប្អូននឹងចូលរួមសាងអំពើល្អទាំងអស់គ្នា កុំចង់បានរបស់គេដោយគ្មានការអនុញ្ញាតពីសមីខ្លួនអី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញហេតុការណ៍នេះ វ៉ាន់ នីឡា ដែលជាអតីតតារាចម្រៀងបានលើករឿងរបស់ខ្លួនកាលពីមុនរម្លឹកផងដែរ ដោយបានថ្លែងឲ្យដឹងថា៖

« កាលមុនខ្ញំុខ្ចប់ក្រវិលខ្ញំុមួយចំហៀងក្នុងលុយក្រដាស5000រៀល ហើយខ្ញំុជិះតុតុ ដល់ពេលដល់កន្លែងសួរគាត់ថាអស់ម៉ាន គាត់ថា5000 ក៏ដកលុយដែលខ្ចប់ក្រវិលអោយគាត់ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បួនម៉ោងក្រោយបានខ្ញំុឆ្លេឆ្លា ក៏ទៅរកកន្លែងហាងអ៊ុតសក់ដែលគេជួយហៅតុតុអោយ ទៅដល់គាត់ថាគាត់អត់ស្គាល់ពូហ្នឹងទេ ស្រាប់តែអ្នករត់តុៗនៅជាប់ហាងកាហ្វេក្បែអ៊ុតសក់សួរនាំ គាត់ក៏និយាយថា

“អូខ្ញំុបានឃើញក្មួយជិះតុតុព្រឹកមិញពូស្គាល់ម្នាក់នុង ចាំពូអោយលេខ . ខ្ញំុក៏តេរទៅពូតុតុ រៀបរាប់តាមសាច់រឿង ភ្លាមៗនោះ គាត់បានប្រាប់អោយប្រពន្ធគាត់ទៅរកមើលលុយ5000R ក្នុងហោប៉ៅគាត់ ព្រោះគាត់អត់ទាន់បានរើទេ ហើយក៏ឃើញក្រវិលនោះ គាត់ថាគាត់យកអោយវិញអីលូវ ខ្ញំុក៏អោយគាត់ 50$ គាត់ថាអត់យកទេច្រើនណាស់ តែខ្ញំុថាយកទៅពូអត់អីទេ ពេលនោះព្រលឹងហោះ អត់នៅក្នងខ្លួនទេ។»

@FirstNewsAsia