
សង្គម
ស្ថានភាពនៃការឆ្លងរីករាលដាលជំ.ងឺកូ.វីដ១៩នៅកម្ពុជា នៅតែមិនទាន់មានសញ្ញាបញ្ជាក់ថាប្រសើរនៅឡើយ ខណៈមេ.រោ.គបំប្លែងថ្មីដែលតាក៏កំពុងតែមានវត្តមានកាន់តែច្រើនផងដែរ។
យើងដឹងហើយថាមេរោ.គនេះគឺឆ្ល.ងមិនរើសមុខឡើយប្រសិនបើយើងមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ។

ជាក់ស្ដែងនៅថ្ងៃទី ១៤ ខែសីហា នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក៏បានឆ្ល.ងកូវី.ដ-១៩ ដែរ ដោយលោកថាមិនដឹងឆ្ល.ងតាមណាមកទេ ហើយសុំនូមពរឲ្យអ្នកដែលពាក់ព័ន្ធនឹងលោក តាមដានសុខភាពផង។

នេះបើតាមការលើកឡើងរបស់លោកតាមរយៈបណ្ដាញសង្គមថា៖« សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និងប្រយោល សូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្ល.ងកូ.វីដ19ហើយ វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់ដែរ នៅតែឆ្ល.ងទាល់តែបាន ហើយមិនដឹងឆ្ល.ងតាមណាទេ»




