ស្ដែងពេកហើយ មិនទាន់ដល់គោលដៅផង ស្រាប់តែមានរថយន្តស្ទុះចូលក្នុងទឹកលិចបាត់ តែត្រូវបានជួយទាន់ពេល ទើបដឹងមូលហេតុ (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកថ្មីថ្មោងមិនដែលឆ្លងដរទាំងរថយន្ដដែលទូកមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ព្រោះអាចបណ្ដាលឲ្យមានការថ្លោះធ្លោយណាមួយជាយថាហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅព្រឹកវេលាម៉ោងប្រមាណ០៩ ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះមានការភ្ញាក់ផ្អើលក្រោយរថយន្តមួយធ្លាក់ចូលទឹកខណៈមិនទាន់ដល់គោលដៅ ត្រង់ចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូច ស្រុកស្អាង ខេត្តកណ្ដាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូដែលថតបានស្ដែងៗពីប្រជាពលរដ្ឋដែលនៅក្បែរទីនោះគឺ ថតឃើញរថយន្តធ្លាក់ចេញពីទូកដរ ចូលក្នុងទឹកទន្លេ បណ្តាលឲ្យលិចទាំងមានមនុស្សជាប់នៅក្នុងនោះទៅជាមួយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋ និងប្រជានេសាទបានចេញទូកជួយសង្គ្រោះភ្លាមៗ បើតាមការបញ្ជាក់ពីម្ចាស់រថយន្តបានឲ្យដឹងថា រថយន្តខាងលើនេះមានមនុស្ស៥នាក់ទៅមង្គលការក្មួយ ហើយប្ដីរបស់បងស្រីដែលផ្ដល់បទសម្ភាសន៍ជាអ្នកបើក ប៉ុន្តែដោយសារជើងរបស់ស្ពឹកមិនអាចជាប់ហ្វាំ្រងបាន ទើបបណ្ដាលឲ្យធ្លាក់ចូលក្នុងទឹកបែបនេះតែម្ដង តែសំណាងបើកកញ្ចក់បានអាចជួយបានទាំងអស់គ្នា ៕សូមទស្សនាវីដេអូខាងក្រោមនេះ៖

@FirstNewsAsia