ស្នងការខេត្តកំពតបកស្រាយថា របងហុំព័ទ្ធសំណាញ់បៃតងដោយសារហ៊ុយដី មិនមែនបើកល្បែ.ងបញ្ជ.ល់មាន់ទេ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ក្រោយពិនិត្យឃើញមានការចុះផ្សាយរបស់គណនីហ្វេប៊ុក Bayongtimes កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ មានចំណងជើងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 «តើលោកក្រៀមជានរណា? ធ្វើការអ្វី? ទើបហ៊ានបើកសង្វៀនល្បែ.ងភ្នា.ល់ជល់មាន់ក្នុងផ្ទះរបស់ខ្លួននៃទឹកដីខេត្តកំពត នាសម័យកូ.វីដ-១៩ សូម្បីតែមេប៉ុស្តិ៍មិនហ៊ានវើកផង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនថា កន្លងមកនេះកម្លាំងសមត្ថកិច្ចយើង គឺបានយកចិត្តទុកដាក់អនុវត្តការងារបង្ការបង្ក្រា.បបទល្មើ.សនានាជាប់ជាប្រចាំ ពិសេសបទល្មើ.សល្បែ.ងស៊ីស.ងខុសច្បា.ប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល សំដៅធ្វើឲ្យភូមិ-ឃុំទទួលបានសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកការលើកឡើងរបស់ព័ត៌មាន Bayongtimes គឺជាការលើកឡើងពុំមាន ភស្តុ.តាង និងប្រភពព័ត៌មានច្បាស់លាស់នោះទេ ព្រោះទីតាំងនោះគឺជាផ្ទះប្រជាពលរដ្ឋដែលប្រកបមុខរបរលក់កាហ្វេ ភេសជ្ជៈ និងទំនិញចាប់ហួយហើយមានរបងហុំព័ទ្ធសំណាញ់បៃតងដោយសារហ៊ុយដីធ្វើឲ្យប៉ះពាល់សុខភាព និងអាជីវកម្មលក់ដូររបស់គាត់ គឺពុំមែនជាកន្លែងបើកល្បែ.ងស៊ី.សងសង្វៀនបញ្ជ.ល់មាន់នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមស្វាគមន៍ចំពោះព័ត៌មានដែលបានលើកឡើងនេះផងដែរ និងបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវលើទីតាំងខាងលើនោះក្នុងករណីប្រទះឃើញបទល្មើសដូចការលើកឡើងនោះ ពិតប្រាកដមែន សមត្ថកិច្ចយើងនឹងចាត់ការទៅតាមនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@FirstNewsAsia