សង្គម
កាលពីពេលកន្លងទៅថ្មីៗនេះដែរ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យម្ចាស់ជនជាតិចិន យកសត្វតោ ពីសួនសត្វភ្នំតាម៉ៅ ត្រលប់មកនៅផ្ទះវីឡាវិញ ជាមួយកិច្ចសន្យាមិនឲ្យសត្វតោនេះ បង្កការភ័.យខ្លា.ចដល់អ្នករស់នៅជុំវិញ និងលក្ខខណ្ឌសុវត្ថិភាព។
យ៉ាងណានៅថ្ងៃទី ១៦ ខែសីហានេះ ស្រាប់តែគេថតជាប់ សត្វតោមួយក្បាលនេះដែលឈ្មោះធីម៉ា បានចេញពីផ្ទះវីឡាដើរនៅតាមផ្លូវលេខ ៣០៦ ម្តុំបឹងកេងកងមិនឆ្ងាយពីផ្ទះប៉ុន្មាននោះទេ។
បើតាមរូបភាព និងវីដេអូដែលបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គម គឺសត្វតោរបស់ជនជាតិចិននេះ រត់ឆ្លេឆ្លា ហើយក៏ត្រូវបានម្ចាស់ចាប់ និងឲ្យចូលទៅក្នុងផ្ទះវីឡាវិញហើយ ក្រោយពីរួចចេញមកក្រៅ ហើយត្រូវគេថតបានយ៉ាងនេះ។
យ៉ាងណាសត្វតោនេះ ក្រោយគេបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែបើតាមការបញ្ជាក់ពីភោជនីយដ្ឋានដែលនៅក្បែរនោះ តោនេះដើរជាមួយម្ចាស់របស់វាទេ នៅផ្លូវ ៣០៦ គឺដើម្បីទៅរកទិញសាច់អាំងតែប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖
វីដេអូ Twitter Mike Gebremedhin
រូបភាព ៖306 Gourmet Aged Wagyu