សង្គម
រឿងតោហ៊ីម៉ា ដែលមានការក ក្រើកឡើងវិញនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១នេះ ក្រោយពីមានអ្នកថតរូបសត្វតោបាន ខណៈតោចេញពីក្នុងផ្ទះវីឡាមកខាងក្រៅ ហើយភ្លាមៗក៏ត្រូវបាននាំចូលទៅវិញនោះ។
បើតាមផេ-កមួយដែលមានអក្សរចិនឈ្មោះ «黑漫粑粑» បានឲ្យដឹងភ្លាមៗផងដែរថា៖ ថ្ងៃនេះដោយសារតែពេលយកសំរាមទៅចោល តោវាតាមចេញទៅ ហេីយតាមចូលមកវិញ បង្កឲ្យមានរឿងនេះកេីតឡេីង សុំទោសផងដែលបង្ករឿងនេះដល់អ្នកទាំងអស់គ្នា។
ខ្ញុំក៏កំពុងឲ្យគេធ្វេីរបងហេីយ ហេីយថ្ងៃក្រោយខ្ញុំនឹងបង្កេីនការមេីលវាមិនឲ្យចេញទៅក្រៅទៀតនោះទេ សូមអ-ភ័យទោ-សផង។
បើតាមលោកផែង វណ្ណៈ ដែលទទួលបានព័ត៌មាននេះគឺបានឲ្យដឹងនៅយប់ថ្ងៃទី ១៦ ខែសីហានេះផងដែរថា៖ ម្ចាស់ដែលជាជនជាតិចិនគឺឈឺ កំពុងតែសម្រាកភ្ជួរសារ៉ូមដោយមិនបានដឹងថាតោរបស់ខ្លួន ចេញទៅក្រៅឡើយ។
គឺអ្នកមើលថែតោ ជាអ្នកមើល ទើបបណ្ដោយឲ្យតោចេញក្រៅបានយ៉ាងនេះ ហើយក៏មានអ្នកចាំថតតែម្ដង ដោយអ្នកផ្ដល់ព័ត៌មានមកលើកឡើងថា អាចមានគេចង់ធ្វើស៊ីជនជាតិចិន ឲ្យមកចាប់តោ ព្រោះអីតោគឺចេញក្រៅមិនយូរឡើយ គឺមានអ្នកចាំថតតែម្ដង។
យ៉ាងណាលោក ផែង វណ្ណៈ ថារឿងយ៉ាងណាក៏ដោយយើងជាម្ចាស់ត្រូវតែគ្រប់គ្រងឲ្យបាន ប្រយ័ត្នប្រយែង កុំឲ្យមានរឿងច្រំដែលនេះកើតឡើងរំខានដល់ថ្នាក់លើតទៅទៀត សុំកុំយកការអាណិតស្រលាញ់ ការយោគយល់ របស់ថ្នាក់ដឹកនាំទៅធ្វើជារឿងក្អេ.ងក្អា.ង ធ្វើអីផ្ដេ.សផ្ដា.ស។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យម្ចាស់ជនជាតិចិន យកសត្វតោ ពីសួនសត្វភ្នំតាម៉ៅ ត្រលប់មកនៅផ្ទះវីឡាវិញ ជាមួយកិច្ចសន្យាមិនឲ្យសត្វតោនេះ បង្កការភ័.យខ្លា.ចដល់អ្នករស់នៅជុំវិញ និងលក្ខខណ្ឌសុវត្ថិភាព។ សូមទស្សនាវីដេអូខាងក្រោមនេះ៖