សង្គម
តាមរយៈគណនីឈ្មោះលក្ខណា កាលពីយប់ថ្ងៃទី ១៥ ខែសីហា កន្លងទៅនេះ បានបង្ហោះសារចូលគ្រុប «ក្រុមអ្នកម្ដាយឆ្លាតវៃ» ថា «បើកស្បូ.នបាន 4 កាំហើយ សុំពាក្យជូនពរផង » ប៉ុន្តែពិតជាឆ្ងល់ណាស់ហេតុអ្វីមិនឃើញមានពាក្យជូនពរ តែបែរជាមានពាក្យរំលែកទុក្ខទៅវិញ។
យ៉ាងណាមុនពេលដែលគាត់បង្ហោះសារខាងលើនេះប្រហែល៣ម៉ោង គាត់ក៏បានបង្ហោះសារនេះផងដែរដោយលើកឡើងថា៖ « 37សប្ដាហ៍ ពេទ្យនិយាយបើកស្បូ.នបាន 2 កាំហើយ នៅតែចាំអូនមកជាសមាជិកថ្មីដែលធ្វើឲ្យគ្រួសាររបស់ខ្ញុំកាន់តែរីករាយបន្ថែមទៀត សូមឱ្យកូនខ្ញុំមានសុខភាពល្អទាំងខ្ញុំ និងកូន កូនស្រី( ប៉ុន្តែមានក្តីព្រួយបារម្ភបន្តិចពីព្រោះសុ.ករុំ.ក 2 ជុំ )សុំពាក្យជូនពរផង ម៉ាក់ »
ដូចពាក្យចាស់លោកពោលមែន ពាក្យថា «ឆ្ល-ងទន្លេ» ជាពាក្យដែលហៅជំនួសថា កើតកូន ឬបង្កើតកូន ដែលចាស់បុរាណបៀបប្រដូចការបង្កើតកូននេះដូចទៅនឹងការហែលឆ្ល-ងទន្លេដ៏ធំល្វឹងល្វើយដែលអាចនឹងជួបគ្រោ-ះថ្នាក់គ្រប់ពេលវេលា។
គ្រប់គ្នាគឺមានតែចូលរួមរំលែកទុក្ខចំពោះការហែលឆ្ល-ងនេះមិនរួច ដោយសារតែសុ.ករុំ.ក 2 ជុំ ពេលសម្រាលមានការធ្លា.ក់ឈ.ាមច្រើនពេក។
ជាមួយគ្នានោះប្អូនប្រុសលក្ខណាក៏បានបង្ហោះវីដេអូកាលធ្វើខួបឲ្យប្អូនខ្លួនផងដែរដោយលើកឡើងថា«រូបថត និងវីឌីអូចុងក្រោយ ដែលបងបានច្រៀងក្នុងថ្ងៃខួបកំណើតប្អូន ប្អូនមិនអាចទទួលយកបានទេ វាពិតជាលឿនពេកហើយ ទឹកភ្នែ.កប្អូនហូ.រខ្សោះពីខ្លួនហើយ បងស្រីល្អណាស់ បងស្រីជួយប្អូនគ្រប់បែបយ៉ាង ប្អូនពិបាកធ្វើចិត្តណាស់»