នាយករដ្ឋមន្ត្រីប្រកាសទិញផ្លែមៀនប៉ៃលិន ពីប្រជាពលរដ្ឋ សូមពលរដ្ឋទាក់ទងតាមលេខនេះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

នេះបើតាមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឲ្យសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៧សីហានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋ សូមអ្នកដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្ល.ងរីករាលដាលនៃជំ.ងឺកូ.វីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន)
និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ)៊

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារកំពុងតែសិក្សាពីតម្លៃ ដែលត្រូវប្រមូលទិញ ហើយបន្ទាប់ពីប្រមូលទិញបាន ផ្លែមៀនប៉ៃលិនទាំងនេះ នឹងផ្តល់ជូនទៅដល់គោលដៅដែលបានកំណត់រួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូ.ចខា.ត ដោយសារតែប្រទេសថៃ បានបិទទីផ្សារនាំចូលពីកម្ពុជា ជាមួយគ្នានេះដែរក៏មានយុទ្ធនាការទិញមៀនប៉ៃលិននេះ ដោយថ្នាក់ដឹកនាំ ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាកសិករ៕

@FirstNewsAsia