លោក​ប៉ូលិស ដែល​អួតថា «១​អាទិត្យ​ធ្វើការ​តែ​១​ថ្ងៃ​» ត្រូវបានសម្ដេច​ក្រឡាហោម ស ខេង ដកហូត​មុខតំណែងហើយ (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កណ្តាល​៖ លោកអ្នកប្រហែលជានៅចាំបានហើយលោក អ៊ុន សំអាត ដែលកាលពីពេលថ្មីៗ​ កន្លងទៅនេះ ព្រោះតែ​ខឹង​ឆ្កែ​ព្រុសដេញ​ខាំ បាន​ទា.ញ​កាំ.ភ្លើ.ង ខ្យល់​បា.ញ់ ៤ គ្រា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ស្មាន​តែមាន​ករណី​អ្វី​កើតឡើង កាលពី​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងជាមួយគ្នានេះដែរ យោងតាម​ប្រកាស​របស់ សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ ដែលទើប​ទទួលបាន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ លោក​អនុសេនីយ៍ឯក អ៊ុន សំអានត្រូវបានដកហូតមុខតំណែងហើយ។

លោក អ៊ុន សំអាន ជា​នាយរង​ផ្នែក នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ចំណុះ​ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​អនុវត្ត​វិ.ន័.យ ដោយ «​ដកហូត​មុខតំណែង ឋានន្តរសក្ដិ និង​ប.ណ្ដេញ​ចេញពី ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​» ដោយ​មូលហេតុ ល្មើ.ស​វិន័យ របស់​កងកម្លាំង​នគរបាលជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនការដកហូតនេះក៏មានការ​បែកធ្លា.យ​សំឡេង លោក​អនុសេនីយ៍ឯក អ៊ុន សំអាត ផងដែរ ដោយបាន​អួតអាងថា «១​អាទិត្យ​ធ្វើការ​តែមួយ​ថ្ងៃ​ទេ​»​ សារ​សំឡេង ដែល​បានលើកឡើងដោយ គឺ​លោក អ៊ុន សំអាត និយាយថា៖

«​អ្នកខ្លះ​យាម ទាំងយប់ ទាំង​ថ្ងៃ មិនមែន​ដូច​អញ ១​អាទិត្យ​ធ្វើការ តែ​១​ថ្ងៃ​ទេ រកស៊ី ៦​ថ្ងៃ ព្រលឹម​ឡើង មក​ស្អាង ល្ងាច​ឡើងទៅ​តាខ្មៅ វិញ​» ។​

@FirstNewsAsia