សង្គម
តារាចម្រៀង និងសម្ដែង វ៉ាឌី ភាលីង បានចាកចេញពីអាជីពសិល្បៈរយៈពេល៦ឆ្នាំមកហើយ ដែលនៅតាមឆាកតន្រ្ដី និងភាពយន្ដ គឺគេមិនដែលឃើញសកម្មភាពរបស់នាងសោះ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថា នាងចេញទៅរស់នៅក្រៅស្រុកជាមួយគូស្នេហ៍ហើយ។
ប្រមាណជាង ១១ ឆ្នាំមុន ផលិតកម្ម Spark Music គឺជាផលិតកម្មពេញនិយមសម្រាប់មិត្តយុវវ័យ ដែលមានតារាចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មនេះ ប៉ុន្តែក្រោយពីផលិតកម្មនេះបានបិទទ្វារ មានតារាចម្រៀងជាច្រើនបន្តលើអាជីពសិល្បៈ_
ប៉ុន្តែតារាចម្រៀង វ៉ាឌី ភាលីង ដែលគេស្គាល់ជាម្ចាស់បទ «ចង់ស្នេហ៍ឮតុកកែយំ» ដែលអ្នកនាងបញ្ចប់អាជីពសិល្បៈអំឡុងពេលនោះ គឺប្រមាណជា ៦ ឆ្នាំហើយ បើគិតមកទល់ពេលនេះ ។
វ៉ាឌី ភាលីង បានចូលសិល្បៈកាលពីឆ្នាំ២០០៧ និងបានដើរចេញពីអាជីពនេះវិញ តាំងពីឆ្នាំ២០១៥ ពោលគឺច្រៀងសម្ដែងរយៈពេល៨ឆ្នាំ ទើបបោះបង់ការច្រៀង សម្ដែង មករកស៊ីតាម Online វិញម្ដង។
បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ ស្គាល់នាងពីមុនភ្ញាក់ផ្អើល បើកភ្នែកធំៗ ក្រោយឃើញជីវិតរស់នៅឯកជនរបស់អ្នកនាងគឺកម្រិតអភិជនតែម្ដង ពោលគឺកំពុងរស់នៅក្នុងផ្ទះវីឡាស្កឹមស្កៃ និងរថយន្តទំនើបជាច្រើនគ្រឿង ក្នុងនោះក៏មានទាំងរថយន្តលំដាប់សេដ្ឋី Rolls-Royce ទៀតផង ។
ក្រៅពីវ៉ាឌី ភាលីង តារាដែលជិះរថយន្ដលំដាប់សេដ្ឋី Rolls Royce ក៏មានដូចជា អ្នកនាងស្រីតូច ចំណាន ,លី យ៉ាណា និងទេព បូព្រឹក្ស ជាដើម៕