សង្គម
តាកែវ៖ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ម៉ោង១៦ និង៥០នាទី សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃា.ត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៣៨៥នាក់ ដែលប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រផ្នែកអាហារបំប៉នជាមួយក្រុមហ៊ុន យូនីស៊ីធី ខេមបូឌា នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរក៏ដូចជាបានផ្គើ.ន ច្បា.ប់ស្តីពីវិធានការទប់ស្កាត់ការឆ្ល.ងរា.លដាលជំ.ងឺកូ.វីដ១៩ ។
យ៉ាងណានៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ អាជ្ញាធរខេត្តតាកែវបានបញ្ជូនមនុស្សប្រុស ស្រីជិត៤០០ នាក់ (៣៨៥ នាក់) ទៅស្រុកកំណើតវិញ ក្នុងនោះមាន ខេត្តតាកែវ កំពង់ស្ពឺ កំពត និងរាជធានីភ្នំពេញ _
ដោយឡែកក្នុងនោះមានមនុស្ស ៧នាក់ដែលជាមេការ មេខ្យល់ក្នុងការកៀងគរមនុស្សឲ្យចូលមករៀនវគ្គជោគជ័យនេះ ត្រូវបានសមត្ថកិច្ចកសាងសំ.ណុំរឿងបញ្ជូន.ទៅសា.លាដំបូង.ខេត្តតាកែវ។
ការឲ្យត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីធ្វើសំណាកហើយឃើញថាអវិជ្ជមាន ប៉ុន្តែក្នុងនោះ រកឃើញវិជ្ជមាន ចំនួន២នាក់ និងកំពុងដាក់ឲ្យព្យា.បាលនៅម.ន្ទីរពេទ្យខេត្តតាកែវ។
នេះបើតាមការបញ្ជាក់ពីលោក លោក អេង ប៉ជាក មេបញ្ជាការងកងរាជអា.វុ.ធហត្ថខេត្តតាកែវ ថ្លែងប្រាប់អ្នកសារព័ត៌មាន។