សង្គម
ចាប់តាំងពីមានការឆ្ល.ងរាលដាលជំ.ងឺកូ.វីដ១៩ចូលមកក្នុងសហគមន៍នៃប្រទេសកម្ពុជាមកកងទ័ពជើងគោក កងទ័ពអាវ-ស ជាពិសេសគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រ.ឆាំងកូ.វីដ19 ក្រុមគ្រូពេទ្យជួរមុខទាំងអស់ បានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំ.ងឺ ព្រមទាំងក្រុមកងកម្លាំង បានលះបង់ និងខិតខំប្រឹងប្រែងការពារ រៀបចំ និងសម្រួលសណ្ដាប់ធ្នាប់នៅមណ្ឌលព្យាបាលនានានៅទូទាំងប្រទេស។
ព្រោះតែកាត្វកិច្ចនេះហើយ ធ្វើឲ្យពួកគាត់មិនបានជួបជុំក្រុមគ្រួសារ សាច់ញាតិ រាប់សិបខែ ក្នុងនោះក៏មាន ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចាន់មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ផងដែរ ។
ដោយសារតែកាត្វកិច្ចនេះហើយមិនបានជួបជុំគ្រួសារ និងកូនៗជាទីស្រលាញ់របស់ខ្លួន ទើបតែថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈគណនីឈ្មោះ You Malin បានឲ្យដឹងថា៖
«ការទន្ទឹងរង់ចាំរបស់អូនសិទ្ធិបានសម្រេចហើយ ល្មមតែប៉ាម៉ាក់ធ្វើតេសថាអូខេ ទើបបានជួបបែបនេះ ទឹកចិត្តកូនប្រុសពៅនៅពេលដែលបានជួបប៉ាម៉ាក់»
ជាមួយគ្នានេះនៅថ្ងៃដដែលនេះ តាមរយៈគណនីលោកជំទាវ ផ្ទាល់ក៏បានផ្លាស់ប្ដូររូបភាពបណ្ដោះអាសន្នជាមួយកូនប្រុសផងដែរ។
ក្រោយឃើញរូបភាពទាំងនេះមហាជនសម្ដែងក្ដីស្រលាញ់តាមរយៈការខម្មិនរូបស្ទីកក័របេះដូង និងជូនពរជាច្រើនហូរហើយ។