សង្គម
បេីយោងតាមប្រភពវីដេអូប.ង្ហោះក្នុងបណ្តាញសង្គមនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយគណនីហ្វេបុក ឈ្មោះ «ជាងសប្បាយអូរាំងឪ» បានឲ្យដឹងពីករណីថ្មី គឺបែកធ្លា.យរឿងកិបកេងលុយកូនចៅ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ។
តាមរយៈវីដេអូរៀបរាប់បានឲ្យដឹងថា នាយសេនាធិការម្នាក់គឺលោក រ៉ុង រ៉ាឌី កើតទុក្ខមិនសុខចិត្ត បានទៅឡាយវីដេអូនៅក្នុងអធិការនគរបាលស្រុកអូរាំងឪ អំពីរឿងដែលអធិការស្រុក គឺលោក លឿង រដ្ឋា បានព្រមព្រៀងយកលុយរបស់លោក រ៉ុង រ៉ាឌី ចំនួន ៧០ម៉ឺនរៀលក្នុងមួយខែ។
ការយកនេះគឺជាថ្នូរដោយអនុញ្ញាតឲ្យលោក រ៉ុង រ៉ាឌី ឆ្លៀតបានរត់តាក់ស៊ីដឹកភ្ញៀវពេលព្រឹក និងចូលទៅបម្រើការងារជាមន្រ្តីរាជការនៅពេលរសៀល និងពេលយប់ (បើសិនក្នុងករណីចាំបាច់ត្រូវប្រចាំការនៅប៉ុស្ដិ៍ ឬប្រចាំការនៅតាមគោលដៅបិទខ្ទប់ក្នុងរដូវកាលកូវីដ១៩នេះ)។
ជាមួយគ្នានេះដែរ លោក រ៉ុង រ៉ាឌី បានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសសម្ដេចក្រឡាមហោម ស ខេង ជួយពិនិត្យមើលនូវបញ្ហានេះ ដោយលោក ដា សេងទ្រី អធិការរង និងអធិការស្រុកអូរាំងឪ តែងតែធ្វើទុក្ខបុកម្និញលោកជាញឹកញាប់ ដោយបានចោ.ទថា លោកអសកម្មការងារ មិនដែលទៅប្រចាំការទៀងទាត់។
យ៉ាងណាលោក រ៉ុង រ៉ាឌី បានបកស្រាយវិញថា នេះមិនមែនជារឿងពិតទេ នៅពេលរសៀល និងពេលយប់លោកតែងតែទៅប្រចាំការនៅអធិការនគរបាលស្រុកអូរាំងឪ ជាប្រចាំ ផ្ទុយទៅវិញមានតែលោក អធិការរងស្រុកទៅវិញទេដែលមិនសូវទៅប្រចាំការទៀងទាត់ ហើយថែមទាំងចោទគាត់បែបនេះទៀត។
ហើយមួយវិញទៀត ការព្រមព្រៀង និងអនុញ្ញាតឲ្យលោក រ៉ុង រ៉ាឌី រត់តាក់ស៊ីនៅពេលព្រឹក និងធ្វើការពេលរសៀលថ្នូរនឹងប្រាក់ ៧០ម៉ឺនក្នុងមួយខែ គឺមានការព្រមព្រៀងទាំងលោក អធិការស្រុក និងអធិការរងស្រុក តែចុងក្រោយបែរជាព្រួតគ្នាធ្វើស៊ីលោកបែបនេះទៅវិញ។
លោក រ៉ុង រ៉ាឌី បានបញ្ជាក់ថា លុយ៧០ម៉ឺនរៀលនេះគឺយកបង់ចូលអង្គភាពដោយយករយៈពេល ជាយូរឆ្នាំមកហើយ បន្ទាប់ពីលោកបានទៅនិយាយតវ៉ារឿងនេះ លោកអធិការរងស្រុកបែរជាមិនទទួលស្គាល់ ហើយថែមទាំងជេ-រប្រ-មា-ថលោកថែមទៀតផង។
បន្ទាប់ពីការផ្សាយផ្ទាល់នេះត្រូវបានផ្សព្វផ្សាយ ក្នុងនោះលោកស្រី ហ៊ុន ស៊ីណាត ក៏មានមតិលើកឡើងផងដែរចំពោះករណីនេះដោយថា៖
«អុញ! ដល់ម៉ោងហែកគ្នាហើយលោកប៉ូលិសអើយ ចាំណាលោកប្អូនអ្នកស៊ី និងអ្នកសូកទោ.សដូចតែគ្នា បែ.កពោះបាត់»
សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖