លោកផែង វណ្ណៈ ថារឿងនគរបាលស្រុកអូរាំងឪ ជាសារមួយដាស់តឿនដល់អង្គភាពនគរបាលស្ទើរតែទូទាំងប្រទេស លោកបង្ហើបរឿងខ្ទេចកាលលោកនៅធ្វើជាប៉ូលិស (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីរឿងនាយសេនាធិការម្នាក់គឺលោក រ៉ុង រ៉ាឌី កើតទុក្ខមិនសុខចិត្ត បានទៅឡាយវីដេអូនៅក្នុងអធិការនគរបាលស្រុកអូរាំងឪ កាលពីពេលកន្លងទៅនេះ អំពីរឿងដែលអធិការស្រុក គឺលោក លឿង រដ្ឋា បានព្រមព្រៀងយកលុយរបស់លោក រ៉ុង រ៉ាឌី ចំនួន ៧០ម៉ឺនរៀលក្នុងមួយខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការយកនេះគឺជាថ្នូរដោយអនុញ្ញាតឲ្យលោក រ៉ុង រ៉ាឌី ឆ្លៀតបានរត់តាក់ស៊ីដឹកភ្ញៀវពេលព្រឹក និងចូលទៅបម្រើការងារជាមន្រ្តីរាជការនៅពេលរសៀល និងពេលយប់ (បើសិនក្នុងករណីចាំបាច់ត្រូវប្រចាំការនៅប៉ុស្ដិ៍ ឬប្រចាំការនៅតាមគោលដៅបិទខ្ទប់ក្នុងរដូវកាលកូវីដ១៩នេះ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការព្រមព្រៀង និងអនុញ្ញាតឲ្យលោក រ៉ុង រ៉ាឌី រត់តាក់ស៊ីនៅពេលព្រឹក និងធ្វើការពេលរសៀលថ្នូរនឹងប្រាក់ ៧០ម៉ឺនក្នុងមួយខែ គឺមានការព្រមព្រៀងទាំងលោក អធិការស្រុក និងអធិការរងស្រុក តែចុងក្រោយបែរជាព្រួតគ្នាធ្វើស៊ីលោកបែបនេះទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១នេះ លោក ផែង វណ្ណៈបានឡាយវីដេអូនិយាយរៀបរាប់ថា ករណីខាងលើនេះជាសារមួយដាស់តឿនដល់អង្គភាពនគរបាលស្ទើរតែទូទាំងប្រទេស លោកថាភាគច្រើនរឿងបែបនេះគឺស្ទើរតែមានគ្រប់អង្គភាព បើមិនជឿទេ ដើរធ្វើអធិការកិច្ចទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា កាលលោកធ្វើប៉ូលិស គឺអង្គភាពណាក៏មានដែរ អ្នកខ្លះមានតែឈ្មោះនៅក្នុងអង្គភាពយើង តែទៅការពារឧកញ៉ា ទៅការពារអ្នកនេះ អ្នកនោះ ឬរកស៊ីក្រៅ ហើយទុកប្រាក់ខែឲ្យមេទៅ។ សូមទស្សនាវីដេអូបកស្រាយលម្អិតខាងក្រោមនេះ៖

@FirstNewsAsia