សង្គម
នាយប្រុញ គឺក្មេងប្រុសម្នាក់ដែលគេស្គាល់តាមរយៈវីដេអូនិយាយកំប្លែង ឆ្លើយសំណួរពីនេះពីនោះ ដែលអ្នកបានទស្សនារួចហើយ ពិតជាបានសើចសប្បាយ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះគឺ ជីវភាពរបស់ប្អូនតែម្ដង។
គ្រួសារនាយប្រុញមានជីវភាពក្រីក្រ ហើយឪពុកជាជ-ន-ពិ-ការ រស់នៅឯភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប៉ុន្តែមួយរយៈចុងក្រោយនេះ នាយប្រុញបានចូលជាក្រុមសម្ដែងជាផ្លូវការ ធ្វើឲ្យអ្នកទស្សនាកាន់តែគាំទ្រ រហូតមានឧកញ៉ា និងអ្នករកស៊ីមួយចំនួន បានហៅថតស្ពតពាណិជ្ជកម្ម ជាហូរហែ។
ហើយនៅថ្ងៃនេះទៀតសោត ចំថ្ងៃសែនក្បាលទឹក នាយប្រុញ និងក្រុមការងារបានជួបនឹងអ្នកមីង ហ៊ុន ស៊ីណាត ទៀត ដែលខ្លួនថាធ្លាប់តែឃើញយាយតាមហ្វេប៊ុក ចង់ជួបឃើញផ្ទាល់ ឥឡូវបានជួបហើយ គឺសម្លឹងមើលតែមុខយាយ (ហ៊ុន ស៊ីណាត)។ នេះបើតាមមីង ហ៊ុន ស៊ីណាត បានឲ្យដឹងនៅថ្ងៃទី ២២ ខែសីហានេះ៖
«ថ្ងៃនេះចំសែនក្បាលទឹកក្មួយប្រុញ និងបងប្អូនគាត់មកលេងផ្ទះចង់ឃើញយាយចាស់ខ្ញុំនេះផ្ទាល់ថាធ្លាប់ស្គាល់តែតាម F.a.c.e.b.o.o.k. ចំឡែកនាយប្រុញសម្លឹងមើលតែមុខយាយចាស់ខ្ញុំ មិនដឹងថាក្នុងចិត្តគាត់គិតស្អីទេបានជាមើលរហូត អរគុណច្រើននាយប្រុញ សូមជូនពរក្មួយៗឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ។ 22.8.2021»
ជាមួយគ្នានេះដែរ តេជគុណមួយអង្គបានមានស.ង្ឃដីកាថា« សុំអធ្យាស្រ័យផង អាត្មាសុំខំមិនមួយចុះ! នាយប្រុញអើយ ឆ្អឹ.ងអណ្ដែតណាស់ តែកុំធ្វើដូចនាងសុខា ព្រោះលក្ខណៈសម្គាល់របស់មនុស្សថ្លៃថ្នូរ គឺជាមនុស្សមានកត្តញ្ញូតាធម៌ ចេះដឹងគុណដទៃ តែបើធម៌សម្គាល់មនុស្សថោ.ក.ទា.ប. ឬមនុស្សអ.ន់វិញនោះ គឺមានលក្ខណៈមើលងា.យដោយការនៅរួម ឬមើលងា.យដោយការសិទ្ធស្នាល។
លោកជំទាវមានកិត្តិយសខ្ពង់ខ្ពស់ណាស់ ឧត្តុង្គឧត្តមណាស់ តែលោកដាក់ខ្លួន បន្ទាបខ្លួន អនុញ្ញាតឱ្យ នាយ បានស្និតស្នាល ហើយនាយកុំគិតថាខ្លួនគ្រាន់បើ បានស្គាល់អ្នកធំៗច្រើន គាត់ទទួលរាប់អាន ហើយតម្កើងខ្លួនលែងស្គាល់ខ្ពស់ទៀតនោះវាមិនល្អទេ នេះជាបំណងល្អរបស់លោកបង។
ជាចុងក្រោយ សូមជូនពរលោកជំទាវ ធ្វើអ្វីៗបានសម្រេចដូចបំណង ពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕»