
សង្គម
លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះថា នឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ...
ដោយសារតែការរីករា.លដាល នៃជំ.ងឺកូ.វី.ត-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជារបស់យើងលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋកសិករយើងពិបាកក្នុងការរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់...
ហេតុដូចនេះហើយ ខ្ញុំបាទ បានចំណាយពេលដើម្បីសិក្សាអស់មួយរយៈពេល ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិអោយបានច្រើន ជាពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាតិ
រួមជាមួយគ្នានោះ ខ្ញុំបានសម្រេចចិត្តថា នឹងគ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗទៀត ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិប.ត្តិសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មនៅក្នុងប្រទេស ជាពិសេសអាចផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាអោយមានការងារធ្វើ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង ក៏ដូចជាដើម្បីបញ្ជាក់អោយបរទេសដឹងថា ជនជាតិខ្មែរក៏អាចផលិតបាននូវផលិតផលនានា ដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះបានផងដែរ ។
ក្នុងនោះដែរ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ ដោះស្រាយរាល់គ្រប់បញ្ហាផ្សេងៗ ជាពិសេសលើវិស័យកសិកម្ម បានជួយទិញផលិតផលពីបងប្អូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលដែលពួកគាត់កំពុងជួបវិប.ត្តិសេដ្ឋកិច្ចដោយសារតែជំ.ងឺកូ.វី.ត នេះ..។
ខ្ញុំ សូមសំនូមពរ ក៏ដូចជាមានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង ជាពិសេសជាមួយនឹងការដឹកជញ្ជូនឆាប់រហ័សទាន់ចិត្ត ជាមួយក្រុមហ៊ុនដឹកជញ្ជូន Jet's Express ដែលទើបតែបង្កើតថ្មីផងដែរ...









